ផ្លែឈើ​អ្វីខ្លះ​ជួយ​ឱ្យ​ស្បែក​ស្អាត​?

1041
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​បន្លែ​ផ្លែឈើ គឺ​ដើរតួ​យ៉ាង សំខាន់​សម្រាប់​សុខភាព​រាងកាយ​ល្អប្រសើរ​។ ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា បន្លែ​ផ្លែឈើ​ក៏​ជះឥទ្ធិពល​លើ​ស្បែក​គួរអោយកត់សម្គាល់​។ អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ដែល​អ្នក​គួរ​ទទួលទាន​ប្រសិនបើ​ចង់បាន ស្បែក​ស្រស់ស្អាត​មាន​សុខ​ភាពល្អ ៖

១. ទំពាំងបាយជូរ​ក្រហម​
ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ Quercetin ដែល​ជួយ​កាត់បន្ថយ​ការខូចខាត DNA ដែល​បណ្ដាលមកពី​កាំរស្មីព្រះអាទិត្យ​។​

២. ផ្លែ​ប៉ោម​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​កូ​ឡា​ជែ​ន​ដែល​ជួយ​បង្កើន​ភាពបត់បែន​នៃ​ស្បែក និង​ទប់ស្កាត់ ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ស្រស់ស្អាត ក្មេង​ជាង​វ័យ កុំ​ភ្លេច​ទទួលទាន​ផ្លែ​ប៉ោម​។​

៣. ឪឡឹក
ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​ដែល​ជួយផ្ដល់ និង​រក្សា​ជាតិ​សំណើម​នៃ​ស្បែក ខណៈដែល​ស្បែក​ស្ងួត​ងាយ​នឹង​លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ​។​

៤. ផ្លែ​បឺ​រ​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​រក្សា​ជាតិ​សំណើម នៃ​ស្បែ​កបាន​យ៉ាង​ប្រសើរ ខណៈដែល​ស្នាម​ជ្រីវជ្រួញ​ងាយ​នឹង​លេចឡើង​ចំពោះ ស្បែក​ស្ងួត​។ លើសពីនេះទៅទៀត ជាតិ​ខ្លាញ់ monounsaturated ក៏​ជួយ​អោយ​រាងកាយ​អាច​ស្រូប​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​ដែល​ស្បែក​ត្រូវការ​បាន​ពេញលេញ​ផងដែរ​។​

៥. ផ្លែ​ចេក​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ចាំបាច់​ក្នុងការ​រក្សា​តុល្យភាព​នៃ​ជាតិ​សំណើម​របស់​ស្បែក​។ ករណីខ្លះ គឺ​ស្បែក​ស្ងួត​បណ្ដាលមកពី​កង្វះ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ដូច្នេះ​ព្យាយាម​រួមបញ្ចូល​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

៦. ផ្លែ​ម្នាស់​
មាន​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ហៅថា bromelain ដែល​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការ​រលាក នៃ​ស្បែក រួមទាំង​បញ្ហា​ហើម​។​

៧.​ផ្លែ​ល្ហុង​
ជា​ប្រភព​នៃ​វីតាមីន A និង​អង់ស៊ីម papain ដែល​ជួយ​បំបែក​ប្រូតេអ៊ីន​អសកម្ម​និង​កម្ចាត់ កោសិកា​ស្បែក​ងាប់ៗ​ចេញ​។​

៨. ផ្លែ​ទទឹម​
ជា​ប្រភព​នៃ​សមាសធាតុ​ប្រយុទ្ធប្រឆាំង​ភាព​ចាស់​តាម​វ័យ​ដ៏​មាន​ឥទ្ធិពល​ដែល​ជួយ​ក្នុងការ​ជម្រុញ និង​ការបង្កើត​កោសិកា​ស្បែក​ថ្មី​ឡើងវិញ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម