​​ដំណាំស្រូវ​នៅ​ខេត្តបន្ទាយមាន​ជ័យ​​រង​ផលប៉ះពាល់​កើន​ដល់​ជាង​៦​ម៉ឺនហិកតា ,​ខូចខាត​ជាង​១,៦​ម៉ឺន​ហិកតា

438
ចែករម្លែក
ផ្ទៃដី​ស្រូវវស្សា​និង​ស្រូវ​បង្កើន​រដូវ​នៅ​ខេត្តបន្ទាយមានជ័យ​រង​ផលប៉ះពាល់​កើន​ដល់​ជាង​៦២.០០០​ហិកតា ក្នុងនោះ​ជាង​១៦.០០០​ហិក​តា​បាន​ខូចខាត ( រូប :​ភ្នំ​ស្វាយ​)​

ដោយ : ប​.​ជ័យ /. បន្ទាយមានជ័យ : ផ្ទៃដី​ដំណាំ​ស្រូវវស្សា​និង​ស្រូវប្រាំង​ដើមរដូវ​វស្សា​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​ផលប៉ះពាល់​បាន​កើនឡើង​ដល់​ជាង​៦២.០០០​ហិកតា ក្នុងនោះ​ជាង​១៦.០០០​ហិកតា​ផង​បាន​ខូចខាត ។ ហើយ​គេ​ព្រមាន​ថា ផ្ទៃដី​រង​ផលប៉ះពាល់​និង​ខូចខាត​អាច​កើនឡើង​បន្ថែមទៀត ព្រោះ​ក្តីសង្ឃឹម​ពឹង​តែ​លើទឹក​ភ្លៀង​ធ្លាក់​ប៉ុណ្ណោះ ។​

លោក​ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទិ​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយ​មានជ័យ ក្នុង​របាយការណ៍​មួយ​ដែល​កាសែត​រស្មី​ក​ម្ព​ជា​ទទួល​បានដែរ​នៅ​ថ្ងៃទី​២៨​ខែសីហា បានអោយដឹងថា​: កន្លងមកនេះ មាន​របាយ​ទឹកភ្លៀង​ឡើងវិញ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រុង​ទាំង​៩​នៃ​ខេត្ត​នេះដែរ ប៉ុន្តែ​ក​ម្រឹត​ទឺ​ក​ភ្លៀង​តិច​ទៅ​មធ្យម​និង​ដោយ​កន្លែង មិនត្រូវ​ចំទាំង​អស់នៃ​ផ្ទៃដី​ស្រែ​ដែល​ផលប៉ះពាល់​និង​ខូចខាត​កន្លងមក​ទេ ។​

ក្នុងនោះ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​និង​ស្រូវ​បង្កើន​រដូវ​ឬ​ស្រូវប្រាំង​ដើមរដូវ​វស្សា​រង​ផលប៉ះពាល់​កើន​ដល់​ជាង​៦២.០០០​ហិក​តា ។ ក្នុងនោះ​ជាង​៣៤.០០០​ហិកតា​ជា​ស្រូវកណ្តាល ។​ ហើយ​មាន​ផ្ទៃដី​ដំណាំ​ស្រូវ​ជាង​១៦.០០០​ហិកតា​បាន​ខូចខាត​ហើយ ។

ប្រធាន​ម​ន្ទិ​របា​ន​បញ្ជាក់ថា : “​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង​ក្នុង​ក​ម្រឹត​តិចតួច ជាហេតុ​ធ្វើអោយ​ផ្ទៃដី​រង​ផលប៉ះពាល់​មានការ​កើនឡើង​និង​តំបន់​ខ្លះ​មានការ​ខូចខាត​ជា​បន្ត​បណ្តើរៗ​។ ហើយ​តំបន់​ខ្លះទៀត ដំណាំ​ស្រូវ​ដែល​ស្ថិតក្នុង​ដំណាំ​កាល​ចេញ​កួរ​/​ផ្កា បើ​គ្មាន​ទឹកភ្លៀង​នៅពេល​ខាងមុខ ដំណាំ​ស្រូវ​អាចឈាន​ដល់​ទៅ​ខូចខាត​បន្ថែមទៀត ” ។​

ក្នុង​របាយការណ៍​នោះ បាន​បន្ថែមថា :” ពុំមាន​ប្រភពទឹក​សម្រាប់​ស្តារឡើងវិញ​ទេ ។ ពោលគឺ​បើសិន​កសិករ​ធ្វើ​ម្តងទៀត​គឺ​អាស្រ័យ​លើទឹក​ភ្លៀង ” ។​

សូមបញ្ជាក់ថា មកទល់ពេលនេះ ស្រូវ​ខ្លះ​បាន​ស្វិត​ងាប់ ខ្លះ​ត្រូវ​ដុះ​ស្មៅ​ចង្រៃ​រុំ​ព័ទ្ធ និង​ខ្លះទៀត​ទោះ​ជាមាន​ទឹកភ្លៀង​ត្រូវចំ​ខ្លះ ហើយ​រស់​ឡើងវិញ ក៏​នៅតែ​ទុកជា​ខូចខាត​ព្រោះ​ជា​ស្រូវស្រាល​និង​ស្រូវកណ្តាល​ដែល​មិនអាច​លូតលាស់ និង​មិនអាច​ធ្វើខ្លួន​និង​ត្រៀម​ចេញ​ផ្កា​ផ្លែ​ដាក់​កួរ​បានទេ ត្បិត​យឺត​រដូវ​ហើយ​។​

អំពី​ទិន្នន័យ​បង្កបង្កើនផល នៅ​ខេត្ត​ប​ន្ឋា​យ​មានជ័យ​ពី​ដើម​វគ្គដ​ល់ស​ប្តា​ហ៍នេះ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​ដែល​អនុវត្តបាន​ជាង​២៤៩.០០០​ហិក​តា​នោះ ។ តែ​បាន​រង​ផលប៉ះពាល់​ដូច​ទំហំ​ខាងលើ​នៅ​៣៨​ឃុំ សង្កាត់​លើ​៦៥ នៃ​គ្រប់​ស្រុក​ក្រុង៕​

ទីតាំងផ្សាយពាណិជ្ជកម្ម