​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​និស្សិត​ឆ្នាំ​ទី​២​ម្នាក់​ស្លាប់​

340
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​និស្សិត​ស្រី​ម្នាក់​ជិៈ​ម៉ូតូ​ស្រាប់​តែមាន​រថយន្ត​លុ​ច្ស​ស៊ី​សមក​បុក​ពេញទំហឹង​បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ​កង់​បី​ឥណ្ឌា​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​១០០៣​កែង​និង​ផ្លូវ​១៩៨២​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៨​ខែសីហា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ណុប​ពិសី​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​ជា​និស្សិត​ឆ្នាំ​ទី​២​និង​ធ្វើការ​បន្ថែម​នៅ​អ៊ី​អន​២​ស្នាក់នៅ​បន្ទប់​ជួល​ជិត​បុរី​៩៩៩​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​មាន​ស្រុកកំណើត​នៅ​ឃុំ​តានី​ស្រុក​អង្គរជ័យ​ខេត្តកំពត​។​ជិៈ​ម៉ូតូ​ម៉ា​គុប​ជ្រុង​ពណ៌​ទឹកសមុទ្រ​ពាក់​ស្លាក​លេខ​កំពត​1G.2379​។​

​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ​សៀ​ចាន់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាង​ជួសជុល​រថយន្ត នៅ​ជិត​រង្វង់​មូល​ចាស់​ទួលគោក​ស្នាក់នៅ​កន្លែងធ្វើការ​មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​ខ្យង​ស្រុក​កំពង់ត្រាច ខេត្តកំពត ជនបង្ក​បាន​យក​រថយន្ត​របស់​ថៅកែ​មក​បើក​ម៉ាក​លុ​ច្ស​ស៊ីស​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2M.3407​។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​ម៉ូតូ​និង​កង់​បី​ឥណ្ឌា​ព្រមទាំង​រថយន្ត​បង្ក​និង​អ្នកបើកបរ​យកទៅ​ស្នងការ​នគរបាល​ចរាច​រ​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម