​រថយន្ត​បែន​ដឹក​ដី​ពេល​បត់​ត្រូវ​រថយន្ត​តូច​បុក​ពីក្រោយ​របួស​បែកក្បាល​

325
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​បែន​ដឹក​ដី​បើក​បត់​ត្រូវ​រថយន្ត​កូរ៉ូឡា​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​របួស​បែកក្បាល​ម្នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុង​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយគ្រឿង​ផ្លាក​លេខ​ភ្នំពេញ​3D4292 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ា​កកូ​ឡា​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2F1173 ​បើក​បុក​រថយន្ត​ដឹកដី​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​រងរបួស​បែក​ក្បាល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម