ស្រវឹង​​បើក​កង់​បី​ដេក​កណ្ដាលផ្លូវ​ប៉ូលិស​ឆែក​ឃើញ​កាំភ្លើងខ្លី​១​ដើម​ជាប់​ខ្លួន​

385
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​កង់​បី​ទៅមុខ​លែង​រួច​ឈប់​ដេក​បែកពពុះមាត់​នៅ​កណ្តា​លផ្លូវ​និង​មាន​កាំភ្លើងខ្លី​មួយ​ដើ​ម​ជាប់​ខ្លួន​ផង​ត្រូវ​សមត្ថកិច្ច​ឆែក​ឃើញ​។​ករណីនេះ​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវ​១០០៧​កែង​និង​ផ្លូវ​១៩៦៦​ ភូមិ​បា​យ៉ាប​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​​ គេ​បាន​ប្រទះឃើញ​ម៉ូតូ​កង់​បី​មួយគ្រឿង​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HB5147​ចត​ស្ងៀម​នៅ​កណ្តាលផ្លូវ​នៅ​ចំណុចកើតហេតុ​។​សមត្ថកិច្ច​បាន​ចុះ​មកដល់​នាំគ្នា​ដាស់​ម្ចាស់​ម៉ូតូ​កង់​បី​​ តែ​មិន​ងើប ​រួច​បាន​ឆែកឆេ​នៅក្នុង​កាបូបស្ពាយ​ចំហៀង​ក៏​ប្រទះឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ម៉ា​កឡុក​ទៀតផង​។​

ដោយសារ​ដាស់​មិន​ក្រោក ​សមត្ថកិច្ច​បាន​ឡើង​បើក​ម៉ូតូ​កង់​បី​ដឹក​ទាំង​ម្ចាស់​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​ស្រាប់តែ​មកដល់​អធិកា​រ​ខណ្ឌ​មួយសន្ទុះ​ទើប​បុរស​ខាងលើ​បានដឹងខ្លួន​ ​រួច​បាន​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​តិចតួច​ស្រវឹង​ទើប​បើក​ទៅមុខ​លែង​រួច​ដេកលក់​តែម្តង​បន្ទាប់មក​សមត្ថកិច្ច និង​សួរនាំ​បន្ត​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម