សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​អាស៊ាន​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង នឹង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព

440
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​-​សៀមរាប​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ជំរុញ​ឲ្យ​អាស៊ាន​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​វិស័យ​​ ការបន្ត​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​​ ការលើកកម្ពស់​សមត្ថភាព​មន្ត្រី​បច្ចេកទេស តាមដាន​ស្រាវជ្រាវ​ជាប្រចាំ និងការបន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ​។​

្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​បែបនេះ​​ នៅក្នុង​សុន្ទរកថា​គន្លឹះ​បើក​កិច្ចប្រជុំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​២៩​ខែសីហា​២០១៩ ​នៅ​ខេត្តសៀមរាប​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ «​អាស៊ាន​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​វិស័យ ​ការបន្ត​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ ​ការ​លើក​កម្ពស់​សមត្ថភាព​ម​ន្ត្រី​បច្ចេកទេស​ តាមដាន​ស្រាវជ្រាវ​ជាប្រចាំ​និង​ការបន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា​៖ ​បញ្ហា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​គឺជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​ទាំង​នៅក្នុង​ប្រទេស​តំបន់​និង​សាកលលោក ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​លើកឡើង​នៅក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​មហា​អនុតំបន់​ទន្លេមេគង្គ ​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា​ឆ្នាំ ២០១៨ ថា​ ប្រសិនបើ​យើង​ប្រើប្រាស់​ឱសថ​អន់​គុណភាព​ព្យាបាល​ជំងឺ​អ ាចធ្វើ​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ ហើយ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​និង​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ផ្ទាល់ខ្លួន ​ក៏ដូចជា​ខាតបង់​ថវិការដ្ឋ​ផងដែរ​។​

ជាការ​ពិត​ ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សុវត្ថិភាព​សង្គម​និង​ធ្វើឱ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។ បច្ចុប្បន្ន​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​កំពុង​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​ទាំង​ក្នុង​តំបន់​និង​ពិភពលោក ​ជាពិសេស​ការផ្សព្វផ្សាយ​ល​ក់​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​គ្មាន​ប្រភព​ច្បាស់លាស់​និង​មិនមាន​ការចុះបញ្ជី​ការត្រឹមត្រូវ​។ ទន្ទឹមនេះ​យន្តការ​នៃ​ការគ្រប់គ្រង​គុណភាព​ឱសថ​ក្នុងពេល​ផលិត​និង​ចរាចរណ៍​សុទ្ធ​នៅលើ​ទីផ្សារ​មិនមាន​ប្រសិទ្ធភាព ​ហើយ​ការផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យ​បាន​យល់ដឹង​ពី​ឱសថ​ក្លែងក្លាយ​នៅមានកម្រិត​។​កត្តា​ទាំងអស់នេះ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ដល់​សុខភាព​និង​អាយុជីវិត​ប្រជាជន​។​

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ក្នុងពេល​ថ្មីៗ​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​គំនិត​ផ្តួចផ្តើម​ថ្មី​មួយទៀត​ដែល​សម្តេច​តេ​ជោ​បានលើកឡើង​នាឱកាស​បើក​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​«​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​»​កាលពី​ថ្ងៃទី​០៥​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រសួងសុខាភិបាល​បានដាក់​ប្រធានបទ​នេះ​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៣ ដោយ​ទទួលបាន​ការឯកភាព​គ្នា​ក្នុង​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​«​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព » ដោយមាន​ការចូលរួម​ពី​ប្រធាន​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន​និង​ប្រធាន​អាជ្ញាធរ​ឱសថ​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០ ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ នា​ខេត្ដ​សៀមរាប ​ដើម្បី​ពិនិត្យមើល​ក្របខ័ណ្ឌ​ច្បាប់ ​បទប្ប​ញ្ញ​តិ្ត​នានា​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន ​ស្វែងរក​យន្តការ​រួមគ្នា​បង្កើន​ស​ម​ត្ថ​ភាព​ប្រតិ​ប​ត្តិ​ការប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​និង​ពង្រឹង​យន្តការ​អភិបាលកិច្ច​ដែលមាន​ស្រាប់​រួមគ្នា​ដោះស្រាយ​បញ្ហា​ស្មុ​គ​ស្មាញ​នានា​ដែល​ពាក់ព័ន្ធ​ទៅនឹង​គុណភាព​ឱសថ និង​ដើម្បី​ធ្វើ​ផែនការ​សកម្មភាព​រួម​ថ្នាក់​តំបន់​អាស៊ាន​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ព្រមទាំង​ពិនិត្យ​ចំណុច​គោល​សំខាន់ៗ​ដាក់ចេញ​ជា​សេចក្តីព្រាង​សម្រាប់​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ ដែល​កំពុងដំណើរការ​នៅពេលនេះ ៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម