​តំណាង​អគ្គស្នងការ​នគរបាល​ជាតិ​ចុះសួរសុខទុក្ខ​កងកម្លាំង​ការពារ​ព្រំដែន​

633
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​សាវឿន​បាន​ចាត់​នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ូ​សា​គុណ​អគ្គ​ស្នងការរង​នគរបាលជាតិ​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥​។​

​កម្លាំង​នោះ​កំពុង​ឈរជើង​ការពារ​ព្រំដែន​នៅ​ចម្ការចេក​និង​មុំ​បី​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ក្នុង​ពិធី​ក៏មាន​ការចូលរួម​ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​,​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​និង​ថ្នាក់ដឹកនាំ​នគរបាល​ជាច្រើនរូប​ផ្សេង​ទៀ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ូ​សា​គុណ​ក៏បាន​នាំយក​អំណោយ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​ថវិកា​ចំនួន​២០.០០០.០០០​រៀល​ចែកជូន​៖​ទីបញ្ជាការ​វរៈ​១០.០០០.០០០​រៀល​,​ប៉ុស្តិ៍​ចម្ការចេក​៥.០០០.០០០​រៀល​,​ប៉ុស្តិ៍​តេ​ជោ​មរកត​(​មុំ​បី​)៥.០០០.០០០​រៀល​ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ មាន​៖ ត្រីខ​,​ត្រីងៀត​,​ប្រហុក​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ និង​បន្លែស្រស់​ជាច្រើន​ទៀត​។​

​តាមរយៈ​ការយកចិត្តទុកដាក់​ខាងលើនេះ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​មាន​ទឹកចិត្ត​សោម​ន្ស​រីករាយ​ក្រៃលែង​និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​បាន​យកចិត្តទុកដាក់​ដល់ក​ង​កម្លាំង​នគរបាល​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម