វិបត្តិ​ក្នុង​គ្រួសារ​! ស្ត្រី​ម្នាក់​បីកូន​តូច​ប៉ង​លោតទឹក​សម្លាប់ខ្លួន​

371
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ម្នាក់​មាន​វិបត្តិ​នៅក្នុង​គ្រួ​សារបាន​បី​កូនតូច​ម្នាក់​មកលើ​ស្ពាន​ព្រះមុនីវង្ស បម្រុង​នឹង​លោតទឹក​សម្លាប់ខ្លួន តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់​។ ហេតុការណ៍​កើតឡើង កាលពី​ម៉ោង ១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅត្រង់​ចំណុច​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​នារី​ដែល​មក​បម្រុង​លោតទឹក​នៅលើ​ស្ពាន​ព្រះមុនីវង្ស មានឈ្មោះ ជា សុ​ផា​វង់ អាយុ ២៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និ​កូនប្រុស​ម្នាក់​អាយុ​ជាង​១​ខួប​។ ចំណែកឯ​ប្ដី​មានឈ្មោះ លឹម ចាន់​វាសនា មុខរបរ​ជាងទង ស្នាក់នៅ​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រូបនេះ បាន​បីកូន​ប្រុស​ម្នាក់​អាយុ ១​ខួប​ជាង បានធ្វើ​ដំណើរ​ចេញពី​ខាង​ច្បារអំពៅ​ឡើង​មកលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​ធ្វើដំណើរ​ដល់​ពាក់កណ្តាល​ស្ពាន ដោយ​មានការ​យំសោក​ផង និង​បីកូន​តូច​អាយុ​ទើបតែ​១​ខួប​ជាង បាន​សម្លឹងមើល​ទៅលើ​ផ្ទៃ​ទឹក ខណៈ​ពេលនោះ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​នៅក្នុង​មូលដ្ឋាន ក៏បាន​ប្រទះឃើញ​នារី​ខាងលើ​។ មានការ​សង្ស័យ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ទាំង​ម្ដាយ​ទាំង​កូន មកកាន់​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ដើម្បី​ធ្វើការ​សាកសួរ​នាំ​។ បន្ទាប់មក​ក៏បាន​ដឹងថា ស្ត្រី​ខាងលើ​មាន​វិបត្តិ​ដោយសារ​ក្រុមគ្រួសារ​រស់នៅ​មិន​ចុះសម្រុង​គ្នា ក៏មាន​ចិត្ត​មក​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​តែម្ដង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បានធ្វើការ​ទាក់ទង​ទៅ​ក្រុមគ្រួសារ រួមទាំង​ប្ដី​មកកាន់​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២​។ លុះ​ពេល​ប្តី​មកដល់​មិនបាន​និយាយ​លួងលោម​ប្រពន្ធ​កូន​ទេ ហើយ​ក៏បាន​ប្រាប់ថា មាន​វិបត្តិ​ក្នុង​គ្រួសារ​ដោយ​រស់នៅ​មិន​ចុះសម្រុង​គ្នា​គាត់​ចង់​ធ្វើ​អី​ក៏​ធ្វើទៅ គាត់​មិន​ខ្វល់​។ សមត្ថកិច្ច​បានធ្វើការ​សម្របសម្រួល​ម្ដាយក្មេក និង​បងថ្លៃ បាន​នាំ​ស្ត្រី​និង​កូនតូច ទៅផ្ទះ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម