ព្យុះ​ទី​១២​ឡើងគោក​ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​

735
ចែករម្លែក
ទឹកនៅខេត្តព្រះវិហារ

ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​បន្ទាប់ពី​ព្យុះ​ទី​១២​ឈ្មោះ​ប៉ូ​ដុល បាន​ឡើងគោក នៅក្បែរ​ក្រុង​ហាណូយ ប្រទេស​វៀតណាម និង​បន្តដំណើរ​ក្នុង​កម្រិត​ជា​វិ​សម្ពាធ​(TD)​ទៅ​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​ដោយ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​និង ក្នុងប្រទេស​កម្ពុជា មាន​ព្យុះ​ទី​១៣​មួយទៀត​បានកើត​ឡើង និង មានដំណើរ​តាម គន្លង​ព្យុះ​ទី​១២​។​
លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​ថា​ព្យុះ​ទី​១២​ឈ្មោះ​ប៉ូ​ដុល​បាន​ដើរ​ទៅដល់​តំបន់ឆ្នេរ​ក្បែរ​ទីក្រុង​ហាណូយ​ហើយ​នៅថ្ងៃនេះ​(២៩​សីហា​)​ដោយនៅ​ជា​ព្យុះ​កម្រិត​មួយ​(sTS)​និង​ពេល​ឡើងដល់​លើគោក​ក៏​នៅតែ​ជា​ព្យុះ​តែ​ថយឥទ្ធិពល​ទៅជា​វិ​សម្ពាធ​(TD)​ពេល​ចូលដល់​ក្បែរ ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​។​

ទំនប់បង្ហៀរនៅស្រុកលំផាត់ខេត្តរតនគិរី(រូបធនធានទឹក)


​ព្យុះ​ទី​១២​នេះ​ត្រូវបាន​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា​បាន​វិ​វត្ត​លឿន​ជាង​ការរំពឹងទុក​រយៈពេល​៦​ម៉ោង​។​ព្យុះ​នេះ​កើតឡើង​ចំពេល​តំបន់​អាង​ទន្លេមេគង្គ​លើ​មាន​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​ខ្លាំង និង​មាន​សម្ពាធ​ទាប​នៅលើ​ប្រទេស​ឡាវ ព្រម​ពេល​កម្លាំង​ស្រូប​របស់​វា​ខ្សោយ​នាំឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​ទាំង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​និង​នៅក្នុង​ប្រទេស​កម្ពុជា​។​


​លោក​ចាន់​យុ​ត្ថា​និយាយ​ឱ្យដឹងទៀតថា​នៅពេល​ព្យុះ​ទី​១២​រលាយ​នាយ​ប់​ថ្ងៃទី​៣០​ខែសីហា​នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​កម្ពុជា​ចាប់ពី​ភ្នំពេញ​រហូត​ទៅ ដល់​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស ជាពិសេស​តំបន់​មាត់សមុទ្រ ។ នៅក្នុង ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន​ដូចជា​នៅ​ខេត្ត​រតនគីរី​រហូតដល់​ជាង​២០០​មី​លី ម៉ែត្រ ដោយសារ​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​តំបន់​ប្រព័ន្ធ​សម្ពាធ​ទាប​។​ភ្លៀង​ធ្លាក់​ដល់​កម្រិត​ច្រើនជាង​២០០​មី​លី​ម៉ែត្រ​នៅ​ដើម​ថ្ងៃទី​២៩​ខែសីហា នេះ នាំឱ្យមាន​ជំ ន​ន់​ទឹកភ្លៀង​កើតឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​លំ ផាត់ ខេត្ត​រតនគីរី តែ​ពេលរ សៀ​ល ទឹកបាន​ស្រក​ទៅវិញ​។​

ទឹកនៅស្រុកលំផាត់ខេត្តរតនគិរី(រូបថតធនធានទឹក)


​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​បានបញ្ជាក់​ទៀតថា នៅក្នុង សមុទ្រ​ប៉ាស៊ីហ្វិក​ខាង កើត​ប្រទេស​ហ្វីលីពីន​ពេលនេះ មាន​សម្ពាធ​ទាប​សកម្ម មួយ​ដែល​អាច​នឹង​វិ​វត្ត​ទៅ ជា​ព្យុះ​ទី​១៣​ហើយ​មានដំណើរ​តាម​គន្លង​ព្យុះ​ទី​១២ ធ្វើ ឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​មកទៀត​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ និង ធ្វើឱ្យ​ទឹក ទន្លេ​នេះ​ក្នុងប្រទេស​កម្ពុជា អាច​នឹង​ឡើងដល់​កម្ពស់​ត្រូវ​ប្រកាស​ឱ្យ​មានការ​ប្រុង ប្រ​យ​ត្ន័​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង ខេត្តកំពង់ចាម​៕សរន

ទឹកនៅស្រុកលំផាត់ខេត្តរតនគិរី(រូបថតធនធានទឹក)

ទីតាំងផ្សាយពាណិជ្ជកម្ម