នៅ​ខេត្តព្រះវិហារ​ទឹកភ្លៀង​ជន​លិច​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​

461
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​ព្រះ​វិហារៈ​នៅ​ព្រឹក​ថៃ្ង​ទី​២៩​ខែសីហា​ឆ្នាំ​២០១៩​នេះ​ទឹកភ្លៀង​នៅ​ខេត្តព្រះវិហារ​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​។​លោក​ចាប​កុយ​ប្រធាន​ម​ន្ធី​រ​ធន់​ធាន​ទឹក​និង​ឧតុនិយម​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​នៅ​ខេត្តព្រះវិហារ​មាន​ជំនន់​ទឹកភ្លៀង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​។​ដូច្នេះ​សូម​បងប្អូន​មានការ​ប្រុង​ប្រុង​យ័​ត្ន​។​

​លោក​ប្រធាន​មន្ទី​ត​បាន​បន្តថា​ក្នុងនោះ​ដោយមាន​ភ្លៀង​ធ្លាក់​រហូតដល់​កម្រិត​១០៦​ម​ម​ធ្វើឱ្យ​តំបន់​មួយចំនួន​នៅ​ក្បាល​ស្ទឹងសែន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ត​មានការ​លិច​នៅតាម​ផ្លូវលំ​ជនបទ​នៅក្នុង​ឃុំ​យៀង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​ចាប​កុយ​បាន​ឱ្យដឹងទៀតថា​ទឹក​នៅ​ស្ទឹងសែន​ព្រឹក​នេះ​ទឹក​មាន​កម្ពស់​៧,៧៤​ម៉ែត្រ​ជិត​ដល់​កម្ពស់​ប្រកាសអាសន្ន​១១,៥០​ម៉ែត្រ​។​ការជូនដំណឹង​នេះ​គឺ​ចង់​ជំរាបជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមុន ។​ពេលនេះ​ខាង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បាន​កាយ​កំប្លោក ដែល​បាន​ហូរ​មក​កក​នៅ​ចំ​ពីមុខ​សំណង់​បង្ហៀរ​អាងទឹក​៩៥​ឱ្យបាន​ស្អាត​។​

​ដោយ​យក​រថយន្តស្ទូច​ទាញ​ពើក​និង​កំប្លោក​ចេញ​ពីមុខ​សំណង់​បង្ហៀរ​ចេញ​ចៀសវាង​ការស្ទះ​ទ្វារ​ទឹក បណ្តាលឱ្យ​ជន់​លិច​ភូមិ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម