អាម៉េរិក​ប្រឆាំង​ការដាក់​ខ្សែកាប​ក្រោម​សមុទ្រ​ពី​ប្រទេស​ចិន​ទៅ​អាម៉េរិក ដោយ​លើកឡើង​អំពី​កង្វល់​សន្តិសុខ​

1153
ចែករម្លែក

​ក្រសួង​យុត្តិធម៌​អាម៉េរិក​កំពុង​ប្រឆាំង​ការព្យាយាម​របស់​ក្រុមហ៊ុន Google និង Facebook ក្រុមួ​មទាំង​ហ៊ុនចិន​ដើម្បី​បញ្ចប់​សំរេច​ការដាក់​ខ្សែកាប​អ៊ី​ន​ធឺ​ណេត​នៅក្រោម​​សមុទ្រ​រវាង​សហរដ្ឋ​អាម៉េរិក​និង​ក្រុង​ហុងកុង ដោយ​លើកឡើង​ការព្រួយបារម្ភ​សន្តិសុខ​ជាតិ​សម្រាប់​គម្រោង​នេះ ដែល​នឹង​អស់​សិទ្ធិ​អំណាច​បណ្តោះអាសន្ន​នៅ​ខែ​ក្រោយ​។

​ខ្សែកាប​អ៊ុ​បទិច​កម្លាំង​ខ្លាំង​ប្រវែង​ចម្ងាយ​១៣.០០០ គីឡូម៉ែត្រ​នេះ គឺ​ត្រូវបាន​គ្រោង​នឹង​ត​ភ្ជាប់​ទៅ​អ្នកប្រើប្រាស់​អ៊ិន​ធឺរ​ណែ​ត​អាម៉េរិក​ទៅ​អាស៊ី​និង​បង្កើន​ការប្រកួតប្រជែង​​លើ​ប្រព័ន្ធ​ខ្សែកាប​ទ​ន្និ​ន័យ​ឆ្លងកាត់​ប៉ាស៊ីហ្វិក (trans-Pacific data route) ។ នេះ​បើ​យោង​តាម​គណៈកម្មកា​រគ​មនាគ​មន៍​សហព័ន្ធ (FCC) ដែល ក្រុមហ៊ុន​ទាំងនេះ​ កាលពី​ឆ្នាំ ២០១៧ បាន​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ឱ្យ​ដាក់​ខ្សែកាប​នៅ​សហរដ្ឋ​អាម៉េរិក​។​

​គម្រោង​នេះ​នៅ​រង់ចាំ​ការសម្រេច​នៅឡើយ​ទេ ខណៈ​ដែល​ភាព​តានតឹង​កើនឡើង​វាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​អំពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​ដាក់​ពន្ធ​លើ​ទំនិញ​រាប់ពាន់​​លាន​ដុល្លារ​និង​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​វឹកវរ​ខ្លាំង​នៅ​ទីក្រុង​ហុងកុង​។​

​ក្រសួង​យុត្តិធម៌​និង​ក្រសួង​ការពារជាតិ​អាម៉េរិក​កាលពី​ឆ្នាំ ២០១៧ បាន​ស្នើ​ឱ្យ គណៈកម្មការ​FCC នេះ​ពន្យារ​សកម្មភាព​លើ​គម្រោង​នេះ​រហូតដល់​ការត្រួតពិនិត្យ​សន្តិសុខ​ជាតិ​​អាច​ត្រូវបាន​បញ្ចប់​ជាមុនសិន​។​នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ដែល​កាន់​គម្រោង​នេះ​៕​ដោយ​៖​សុខា​

ក្រុមហ៊ុន​Google កាលពី​ឆ្នាំ ២០១៧ បាន​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ឱ្យ​ដាក់​ខ្សែកាប​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម