ពិធី​លៀង​សាយភោជន៍​នៃ​សន្និសីទ​អន្តរជាតិ​លើកដំបូង​ស្តីពី​”​អំពើ​ប្រល័យពូជសាសន៍​ការចងចាំ​និង​សន្តិភាព​”

435
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​នោ​ហ្យ​ន់​ជូន​(RhoHyunJun)​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​)​ប្រចាំ​ការិយាល័យ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍​នៅ​សណ្ឋាគារ​ផា​ឡេស​ហ្គេ​ត​។​ពិធី​លៀង​សាយភោជន៍​ជាមួយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១​ដែល​មិន​ធ្លាប់មាន​ពីមុន​ក្រោម​ប្រធានបទ​”​អំពើ​ប្រល័យពូជសាសន៍ ការចងចាំ​និង​សន្តិភាព​”​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ថ្លែង​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នោះ​លោក​នោ​ហ្យ​ន់​ជូន​បាន​មានប្រសាសន៍ថា​”​តាងនាម​ឱ្យ​ក្រុមការងារ​ទីភ្នាក់ងារ​ក​យ​កា​ទាំងមូល​ដែល​រួមមាន​ទាំង​ទីស្នាក់ការ​កណ្តាល​ក​យ​កា​និង​ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា​។​ខ្ញុំ​មាន​កិត្តិយស​និង​មាន​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង​ដែល​បានមក​ចូលរួម​ជាមួយ​លោក​លោកស្រី​ទាំងអស់គ្នា​ក្នុងការ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី អំពើ​ប្រល័យពូជសាសន៍ ការចងចាំ និង​សន្តិភាព​”​។

​ក្នុងឱកាស​នោះដែរ​លោក​នោ​ហ្យ​ន់​ជូន​ក៏បាន​លើកឡើង​ផងដែរ​ថា​”​គម្រោង​ស្តីពី​ការអភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​”​។​មាន​អត្ថន័យ​ពិសេស​មិន​ត្រឹមតែ​ចំពោះ​ទស្សនវិស័យ​របស់​ទីភ្នាក់ងារ​ក​យ​កា​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​វា​ក៏​ស្តិ​ត​នៅក្នុង​ទស្សនវិស័យ​របស់​រដ្ឋា​ភិ​បាល​កូរ៉េ​ផងដែរ​ពីព្រោះ​គម្រោង​នេះ​មាន​អត្ថន័យ​ពិសេស​ចំពោះ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ប្រទេស​កម្ពុជា​។​

​លោក​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​កត់សម្គាល់ថា​វា​មិន​ត្រឹមតែ​ជា​ទុក្ខសោក​និង​បន្ទុក​របស់​ប្រជាជន​កម្ពុជា​តែម្នាក់ឯង​នោះទេ​រដ្ឋាភិបាល​និង​ប្រជាជន​កូរ៉េ​។​សូម​ចែករំលែក​ទុក្ខសោក និង ការឈឺចាប់​នេះ ជាមួយ​ប្រជាជន​កម្ពុជា តាមរយៈ​គម្រោង​នេះ ហើយ​ប្រទេស​កូរ៉េ​នឹង​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ជំនះ​ការលំបាក​និង​ឆ្ពោះទៅមុខ​នៅ​ជាមួយគ្នា​នៅ​ថ្ងៃ​អនាគត​។​

​គម្រោង​នេះ​ក៏មាន​អត្ថន័យ​ដ៏​ពិសេស​ផងដែរ​ថា​វា​អាចជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​ការអប់រំ​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​និង​ដើម្បី​ការពារ​ប្រទេស​កម្ពុជា​ពី​សោកនាដកម្ម​ប្រភេទ​នេះ​៕S/

​ចំណងជើង​រូ​បថ​តៈ​លោក នោ ហ្យ​ន់​ជូន ប្រធាន​ក​យ​កា ប្រចាំ​ការិយាល័យ​ប្រទេស​កម្ពុជា ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍​នៅ​សណ្ឋាគារ​ផា​ឡេស​ហ្គេ​ត ជាមួយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១​ស្តីពី​“ អំពើ​ប្រល័យពូជសាសន៍ ការចងចាំ​និង​សន្តិភាព​” នៅក្នុង​ប្រទេស​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម