អា​ឡិ​ក​ស៊ី​ស សាន​ឆេស មកដល់​ប្រទេស​អ៊ីតាលី នៅមុន​ក្តី​រំពឹង​ពី​កិច្ចព្រមព្រៀង​ផ្ទេរ​

402
ចែករម្លែក

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ ធី​ត​បាន​មកដល់​ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃ​ពុធ​មុន​ក្តី​រំពឹង​អំពី​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប Inter Milan កើតមាន​ជា​ផ្លូវការ​។​
​ ​
​បណ្តាញ​ព័ត៌មាន​អ៊ីតាលី​បាន​ចុះផ្សាយ​រូបភាព​និង​វីដេអូ​សរ​បស់ សាន​ឆេស​ដែល បង្ហាញ​ពី​សកម្មភាព​តាំងពី​នៅ​ចំណតរថយន្ត​រហូតដល់​អាកាសយានដ្ឋាន និង​មកដល់ ទីស្នាក់ការ​កណ្តាល​រប​ស់​ក្លឹប Inter​។​
​ ​
សាន​ឆេស ទើបនឹង​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​ខែមករា​ឆ្នាំមុន ប៉ុន្តែ​រកបាន​ត្រឹម​៥​គ្រាប់ ក្នុង​៤៥​ប្រកួត​។ សាន​ឆេស គឺជា​កីឡាករ​ដែលមាន​ប្រាក់ ឈ្នួល​ខ្ពស់បំផុត​នៅ​ពហុកីឡាដ្ឋាន Old Trafford ប៉ុន្តែ​បាត់បង់​កៅអី​ក្នុងចំណោម ក្រុម​ជម្រើស​ដំបូង បន្ទាប់ពី​ខកខាន​មិនបាន​ស្វែងរក​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដូច​កាល នៅ​ជាមួយ Arsenal ។
​ ​
កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​នឹងធ្វើ​ដំណើរ​ទៅលេង​នៅ​ពហុកីឡាដ្ឋាន San Siro ក្នុង​កិច្ច សន្យា​ខ្ចី​ជើង រហូតដល់​ចប់​រដូវ​កាល ស្របពេល​យូ​ណាយ​ធី​ត​គិតថា នឹង​អាច​កាត់ បន្ថយ​ការចំណាយ​ខ្លះ​លើ​ប្រាក់​ឈ្នួល​៥០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​របស់​ខ្សែ ប្រយុទ្ធ​រូបនេះ​។​
​ ​
គេ​មិន​ជឿថា ក្លឹប Inter Milan នឹង​ប្រើ​ជម្រើស​ទិញ​ផ្តាច់​នោះទេ​។ តាម​សេចក្តី​រាយ ការណ៍​ថា សាន​ឆេស បាន​ពិនិត្យ​សុខភាព​រួចរាល់​នៅ​ម៉ោង​១៩៖៣០​ល្ងាច (​ម៉ោង សកល​) ប៉ុន្តែ​មិនទាន់មាន​ការបញ្ជា​ក់ទាំ​ង​ស្រុង​ពី​ភាគី​ពាក់ព័ន្ធ​នៅឡើយ​ទេ​។​
​ ​
សាន​ឆេស នឹងចូលរួម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​យូ​ណាយ​ធី​ត រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ដែល​ទើបនឹង​រកបាន​គ្រាប់​បាល់​ដំបូង​សម្រាប់​ក្រុម Inter Milan ត្រឹម​ប៉ុន្មាន ថ្ងៃ​មុននេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម