អតីត​គ្រូបង្វឹក​គិតថា លោក​ផ្ទេរ​កីឡាករ​ខុស​មុនពេល ម៉ូ​ហា​ម៉េ​ត សាឡា ក្លាយជា​ខ្សែ ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់

420
ចែករម្លែក

ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ជួប​ការលំបាក​ច្រើន​នៅ​ថ្ងៃ​ដំបូង​ជាមួយ​អតីត ក្រុម Basel ប៉ុន្តែ​ភ្លាមៗ​នោះ កីឡាករ​រូបនេះ​បាន​ប្រែក្លាយជា​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់ បំផុត នេះ​បើតាម​ការអះអាង​របស់​ត​តី​ត​គ្រូបង្វឹក​របស់ សាឡា​។​
​ ​
លោក ហេ​កូ វ៉ូ​ហ្គេ​ល (Heiko Vogel) គឺជា​អ្នកចាត់ការ​ក្លឹប Basel កាលដែល សាឡា បាន​ផ្ទេរ​ពី​ក្លឹប​អេ​ហ្ស៊ី​ប El Mokawloon មក​ក្នុង​ឆ្នាំ​២០១២​។​
​ ​
លោក វ៉ូ​ហ្គេ​ល បានផ្តល់​ពេលវេលា​ឲ្យ សាឡា សាកល្បង​មួយ​សប្តាហ៍ ប៉ុន្តែ​នៅ​ថ្ងៃ ដំបូង កីឡាករ​រូបនេះ​ហាក់ដូចជា​ធ្វើ​មិនបាន​ល្អ​ដូច​ការរំពឹងទុក​ទេ​។​
​ ​
លោក វ៉ូ​ហ្គេ​ល ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ក្លឹប KFC Uerdingen របស់​អាល្លឺម៉ង់ គិតថា លោក​បាន​ផ្ទេរ​កីឡាករ​ដែលមាន​គុណភាព​អន់​ម្នាក់​មុនពេល​កីឡាករ​រូបនេះ​ចាប់ផ្តើម ធ្វើ​បានល្អ​។
​ ​
គ្រូបង្វឹក​វ័យ​៤៣​ឆ្នាំ រូបនេះ​បាន​និយាយថា “​ខ្ញុំ​ប្រាប់​គាត់​ឲ្យ​ហ្វឹកហាត់​តាម​ដែល​គាត់ ចង់​ធ្វើ ហើយ​យើង​បានសម្រេច​ចិត្ត​រួចហើយ​។ នៅ​ថ្ងៃទី​២ គាត់​ធ្វើបាន​គ្រាន់បើ​ជាងមុន​បន្តិច ប៉ុន្តែ​មិនជា​ល្អ​ទេ​។ បន្ទាប់មក​ឈានដល់​ថ្ងៃទី​៣​។ ពេលនោះ​ហើយ​ដែល​គាត់ធ្វើ​បានល្អ​បំផុត ហើយ​គ្មាន​នរណា​អាច​រារាំង​គាត់​បានទេ​”​។​
​ ​
លោក​បន្តថា “​វា​ពិតជា​អស្ចារ្យ​មែនទែន​។ គាត់​ធ្វើ​បានល្អ​ហួស​ពី​ការ​ស្មាន​។ ពេលណា គាត់​បាន​បាល់​នៅ​នឹង​ជើង គាត់​អាច​រកបាន​គ្រាប់​បាល់​។ បន្ទាប់ពី​ការបង្ហាញ​សមត្ថ ភាព​នេះ គ្រប់គ្នា​ដឹង​ពី​មូល​ហេតុដែល​យើង​ចង់​ផ្ទេរ សាឡា​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម