ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច បើក​ចិត្ត​ទទួលយក​ការវិលត្រឡប់​ទៅ​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត វិញ

484
ចែករម្លែក

ខ្សែប្រយុទ្ធ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) អះអាងថា ខ្លួន​នៅមាន សមត្ថភាព​អាច​លេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​ថា​បាន​ត្រៀមខ្លួន​វិលត្រឡប់ មកកាន់​អង់គ្លេស​វិញ ប្រសិនបើ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវការ​។​
​ ​
ខ្សែប្រយុទ្ធ​ស៊ុយ​សែត​វ័យ​៣៧​ឆ្នាំ​រូបនេះ បច្ចុប្បន្នកំពុង​លេង​នៅ​ក្លឹប LA Galaxy នៅ​ក្របខណ្ឌ MLS ទី​ដែល​កីឡាករ​រូបនេះ​បានបង្ហាញ​ភាព​ថមថយ​តិចតួច​ប៉ុណ្ណោះ​។​
​ ​
​ស្លា​តាន់ រកបាន​២៩​គ្រាប់​ក្នុងការ​បង្ហាញមុខ​៥៣​លើក​សម្រាប់​យូ​ណាយ​ធី​ត​និង​រកបាន ២​គ្រាប់​កាលពី​ថ្ងៃអាទិត្យ ហើយ​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​សម្រាប់​ក្រុម Galaxy នៅ​រដូវ កាល​នេះ កើន​ដល់​២២​។​
​ ​
ស្របពេល យូ​ណាយ​ធី​ត​បណ្តោយ​ឲ្យ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) និង អា​ឡិ​ក ស៊ី​ស សាន​ឆេស (Alexis Sanchez) ចាកចេញ​នៅ​រដូវក្តៅ​នេះ​ខណៈ​ពួកគេ​ព្យាយាម និង​កសាង​ក្រុម​ឡើងវិញ ក្រោម​ការដឹកនាំ​របស់​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ​ត (Marcus Rashford) អែន​ថូ​នី ម៉ា​សល (Anthony Martial) និង ម៉ា​សិន ហ្គ្រី​ន​វូដ (Mason Greenwood) គឺជា​ជម្រើស ខ្សែប្រយុទ្ធ​របស់​យូ​ណាយ​ធី​ត​។​
​ ​
​អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច បាន​និយាយថា “​ខ្ញុំ​អាច​លេង​បាន​យ៉ាង​ងាយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ដូច្នេះ ប្រសិនបើ​យូ​ណាយ​ធី​ត​ត្រូវការ​ខ្ញុំ ខ្ញុំ​នៅទីនេះ​។ ប៉ុន្តែ Galaxy មាន​ខ្ញុំ ដូច្នេះ ខ្ញុំ​សូមទោស​”​។​
​ ​
​វា​មាន​រយៈពេល​៧​ខែ​ហើយ ចាប់តាំងពី អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford ជា​ពេលដែល​យូ​ណាយ​ធី​ត​ចាញ់​ប្រៀប​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង Liverpool ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម