ប្រជា​ការពារ​ជាង​១០០​នាក់​នៅ​ឃុំ​កកោះ​ស្រុក​មោង​ទ​ទួ​អំណោយ​សម្លៀកបំពាក់​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មុនពេល​ភ្ជុំបិណ្ឌ​មកដល់​

293
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​កាលពី​រសៀល​ថ្ងៃទី​២៩ ​ខែសីហា ឆ្នាំ​២០១៩​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​សហការី​មួយចំនួន​បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល ​និង​ចែក​សម្លៀក​បំពាក់​ជូន​កងកម្លាំង​ប្រជា​ការពារ​ចំនួន​១០៨នាក់​នៅ​សាលាឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​។​

លោក អ៊ុយ រី ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ឲ្យ​ដឹងថា ​មុន​ឱកាស​បិណ្ឌ​ភ្ជុំបិណ្ឌ​នាពេល​ខាង​​មុខ​នេះ​ ដើម្បី​ចូលរួម​ការពា​ផលប្រយោជន៍ ​និង​សន្តិសុខ​ជាតិ​ជូនប្រជាពលរដ្ឋ​នៅក្នុង​មូល​​ដ្ឋា​ន​ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​បានរស់នៅ ដោយ​សុខ​សប្បាយ​ទាំងអស់គ្នា​ក្រុមប្រឹក្សា​ខេត្ត​ដែលមាន​រូបលោក​ជា​ប្រធាន​ក្រុមការងារ​បាន​នាំយក​សម្លៀកបំពាក់ ឯកសណ្ឋាន​ចំនួន​១០៨​កំ​ប្លេ​មក​ចែកជូន​ប្រជា​ការពារ​ចំនួន​១០៨​នាក់​។​

លោក ​អ៊ុយ រី​ បានធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ប្រជា​ការពារ​ទាំងអស់ បន្ទាប់ពី​បាន​បំពាក់​ឯកសណ្ឋាន​ហើយ ត្រូវ​ចេះ​ស្រឡាញ់គ្នា មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ត្រូវ​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដើម្បី​ការពារ​សន្តិសុខ សុ​វត្តិភាព​រស់នៅ​ដោយ​សុខ​សប្បាយ​បាន​គ្រប់ៗ​គ្នា​។​

កម្លាំង​ប្រជា​ការពារ​ដែល​ទើបបាន​ទទួល ឯកសណ្ឋាន​ប្រជា​ការពារ​ទាំងអស់​បាន​ថ្លែង​
​អំណរគុណ​ដល់​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដែល​បានគិត​គូរ​ដល់​សុខទុក្ខ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​និង​បាន​ជួយ​ដោះ​ស្រាយ បញ្ហា​ប្រឈម​នានា បាន​ទាន់ពេលវេលា​និង​ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​មានការ​រីកចម្រើន កាន់តែ​ប្រសើរឡើង​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម