​ពុទ្ធ ឆាយ​រិទ្ធី ស្វាគមន៍​អ្នក​ប្រដាល់​ថៃ កង ណូ​ភា​

518
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​១ កញ្ញា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ កង ណូ​ភា (Kang Nophea) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឆ្លងដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ អ្នក​ប្រដាល់​រូបនេះ ត្រូវបាន​គេ​អះអាងថា គេ​មានការ​ប្រកួត​ច្រើន នៅឯ​ប្រទេស​របស់គេ ។ គេ​ពិតជា​អ្នកខ្លាំង និង​ចូលចិត្ត​លេង​កែង ជាមួយ​គូប្រកួត​ណាស់ មិនតែប៉ុណ្ណោះ គេ​ចូលចិត្ត​វ៉ៃ​ប្ដូរ​ទៀតផង តែ​គេ​មិន​ពូកែ​ការពារ​ប៉ុន្មាន​ទេ ។​

ពុទ្ធ ឆាយ​រិទ្ធី និង កង ណូ​ភា​

​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី វិញ​នោះ មួយរយៈ​នេះ ពេលខ្លះ គេ​វ៉ៃ​បានល្អ តែ​ពេលខ្លះ វ៉ៃ​អន់​តែម្ដង ដោយសារតែ​គេ​ប្រកួត ស្ទើរតែ​រាល់​សប្ដាហ៍ គ្មាន​ការហ្វឹកហាត់​ណាមួយ មិនទាន់​បាត់​ឈឺខ្លួន​ផង ក៏​ដល់​ថ្ងៃ​ប្រកួត​ទៀត​អីចឹង ហើយ​ទើប​ការ​វ៉ៃ​របស់គេ ធ្លាក់ចុះ​នោះ ។ រិទ្ធី មាន​ប្រវត្តិ​ប្រកួត ចំនួន​១២១​ដង ឈ្នះ​៩៣​ដង ចាញ់​២៦​ដង​និង ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ កង ណូ​ភា វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៥៥​ដង ចាញ់​១៤​ដង ។ ការឆ្លង​ដែន​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​បែបនេះ មិនដឹងថា កង ណូ​ភា មាន​សមត្ថភាព យកឈ្នះ​លើ ពុទ្ធ ឆាយ​រិទ្ធី បាន​ឬទេ ?​។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​កីឡា​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ដែល​បាត់​មុខ​មួយរយៈ​ហើយ​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​រួម​ជាតិ​របស់ខ្លួន​គឺ ឃឹម ពេជ្រ​ចិន្ដា ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ជី​វ៉ុ​ង វ៉ៃ​ល្អ ហើយក​ម្លាំ​របស់គេ ក៏​ប្រសើរ​ជាង ពេជ្រ​ចិន្ដា​ដែរ​។ ការប្រកួត​នេះ គេ​ជឿថា ជី​វ៉ុ​ង ទំនងជា​មានការ​ជឿជាក់ ក្នុងការ​ដណ្ដើម​ជ័យជំនះ​ច្រើនជាង ។ តែបើ​ហ៊ាន​ប្រហែស ក៏​អាច​រងគ្រោះ ដោយសារ​កែង​រញ៉េរញ៉ៃ របស់​ចិន្ដា​ដែរ ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

​ប៉ុក វិបុល ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ រិ​ទ្ធ សាស្ដ្រា​វុ​ធ ក្លិប​គុហារ​ព្រហ្ម​ជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ពួកគេ​ជា អ្នក​ប្រដាល់ ដែល​មិនសូវ​មានឈ្មោះ បោះ​សម្លេង​ក៏ពិតមែន តែ​គេ​វ៉ៃ​ល្អ ធ្វើ​ឲ្យ​អ្នកទស្សនា ជក់​អារម្មណ៍ ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ​?៕v

ទីតាំងផ្សាយពាណិជ្ជកម្ម