ការធ្វើដំណើរ​កម្សាន្ត​តាម​ព្រៃ​ជាង ៩០០ លាន​ដង បាន​ធ្វើឡើង​ក្នុងប្រទេស​ចិន​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ កើប​ចំណូល​បាន​ជិត​២០០​ពាន់​លាន​ដុល្លារ​

363
ចែករម្លែក

​យោងតាម​រដ្ឋបាល​ព្រៃឈើ​និង​វាលស្មៅ​ជាតិ​បានឱ្យដឹងថា ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ មានការ​ធ្វើដំណើរ​កម្សាន្ត​ជាង ៩០០ លាន​ដង​នៅតាម​ឧទ្យាន​ព្រៃឈើ​នៅ​ទូទាំងប្រទេស​ចិន គឺ កើនឡើង ១៤ ភាគរយ​ពី​ធៀប​នឹង​ឆ្នាំទៅ​មិញ​។ ការធ្វើដំណើរ​របស់​ប្រជាជន​ក្នុងស្រុក​រួមចំណែក​ប្រហែល ៣០ ភាគរយ ហើយ​រំពឹង​កើនឡើង​ថែមទៀត​។​

​ឧទ្យាន​ព្រៃឈើ​បាន​ក្លាយជា​គោលដៅ​ធ្វើដំណើរ​ដ៏​ពេញនិយម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ឧទ្យាន​ទាំងនោះ​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ការពារ​បរិស្ថាន​ជាតិ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​កន្លែង​បៃតង​ដើម្បី​បន្ធូរ​អារម្មណ៍​និង​លេង​កីឡា​និង​ដំណើរ​ផ្សងព្រេង​ទៀតផង​។​

​ឧស្សាហកម្ម​ទេសចរណ៍​ព្រៃឈើ​ដែល​កំពុង​រីកដុះដាល​នេះ​ក៏បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។ វា​បានផ្តល់​ប្រាក់ចំណូល​សរុប​ចំនួន ៨៥០ ពាន់​លាន​យ័ន (១១៨ ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ គឺ​កើនឡើង ១៣ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

​ឧទ្យាន​ព្រៃឈើ​ជាតិ​ចាង​ចៀ​ជី ដែលជា​ប្រភេទ​ឧទ្យាន​ព្រៃឈើ​ដំបូង​គេ​នៅ​ប្រទេស​ចិន ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨២ ដែល​ចាប់តាំងពី​ពេល​នោះមក ឧទ្យាន​ស្រដៀងៗ​គ្នា​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅ​ទូទាំងប្រទេស​។​

​នៅ​ចុងខែ​កុម្ភៈ​ឆ្នាំ ២០១៩ ចំនួន​ឧទ្យាន​ព្រៃឈើ​ជាតិ​បាន​កើន​ឡើងដល់ ៨៩៧ កន្លែង​នៅ​ប្រទេស​ចិន​៕ ដោយ៖ កញ្ញាដាលីស

ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ មានការ​ធ្វើដំណើរ​កម្សាន្ត​ជាង ៩០០ លាន​ដង​នៅតាម​ឧទ្យាន​ព្រៃឈើ​នៅ​ទូទាំងប្រទេស​ចិន គឺ កើនឡើង ១៤ ភាគរយ​ពី​ធៀប​នឹង​ឆ្នាំទៅ​មិញ

ទីតាំងផ្សាយពាណិជ្ជកម្ម