បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅ​តុលាការ​

370
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ជាង​១០​កញ្ចប់​ទៅ​តុលាការ​។​ជនសង្ស័យ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​នៅ ចំណុច ភូមិ ព្រែក ខ្ពប​ឃុំ ព្រែក ខ្ពប​ស្រុក ឯក ភ្នំ​ខេត្ត បាត់ដំបង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ មាន ឈ្មោះ ហ៊ាង គឹម ហ៊ ត ហៅ វិត ភេទ ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក ICE​ចំនួន ១៤ កញ្ចប់ ទម្ងន់ ២,៣៩ ក្រាម ព្រមទាំង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម