​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​សាងសង់​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​

337
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​សម្រាប់​សាងសង់​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​ដែលមាន​ប្រវែង​២៣.២​គ​.​ម​.​នឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​២៨​ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ​។​

​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​ការសាងសង់​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​គឺ​ដើម្បី​រក្សាបាន​នូវ​ការមិន​ប៉ះពាល់​បុរាណ​ដ្ឋា​ន​ព្រៃឈើ​ទេសភាព​វប្បធម៌​ពិសេស​គឺ​សុវត្ថិភាព​ចំពោះ​ភ្ញៀវទេសចរ​។​លោក​បាន​បន្តថា​ការចុះ​ត្រួតពិនិត្យ​មើល​សភាព​ទីតាំង​ជាក់ស្តែង​មុននឹង​ដំណើរការ​សាងសង់​។​

​ទន្ទឹមនេះដែរ​ក្រុមការងារ​ក៏បាន​ធ្វើការ​ពិភាក្សា​ផ្តោះ​ប្តូរ​យោបល់​ទាក់ទង​នឹង​ការកែលម្អ​អំពី​ផែនការ​អនាគត​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ឱ្យបាន​ល្អប្រសើរ​ជាង​បច្ចុប្បន្ន​ទាំង​ចំណត បរិស្ថាន និង​ការលក់ដូរ​៕S/

​រូបភាព​:​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​សាងសង់​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​៕​អាជ្ញាធរ​អប្សរា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ