រថយន្ត​កុង​តឺ​ន័រចងកំហឹង​ជាមួយ​ដើមឈើ​ បណ្តោយ​ផ្លូវជាតិ​លេខ​៤​អ្នកស្រុក​ស​ង្ស​យ័​ថា តៃកុង​អាច​ពាក់​ព​ន្ធ័​ថ្នាំញៀន​

331
ចែករម្លែក

ដោ​យ:វ​ណ្ណៈ​/​ព្រះសីហនុ ៖ រថយន្ត​កុង​តឺ​ន​រ័ ដឹកទំនិញ​១​គ្រឿង បាន​បើក​បុក​ដើមឈើ​នៅ​ចិញ្ចើមថ្នល់​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​តៃកុង​រថយន្ត​នោះ​រងរបួស បញ្ជូនទៅ​សង្គ្រោះ ករណីនេះ​ពលរដ្ឋ​បា​នស​ង្ស​យ័​ថា​តៃកុង​រថយន្ត​រូបនោះ​អាច​ពាក់ពាន់​ថ្នាំញៀន ដល់ក​ម្រឹត​មិនអាច​ទប់​ជំហរ​បាន​ទើបងោកលង់លក់​បើក​បុក​ដើមឈើ​បែបនេះ ហើយក៏​ជា​សំណាង​មួយ​ដែរ​ដែល​មិនបាន​បង្ករ​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ទោះជា​យ៉ាងនេះ​ក្តី​ពលរដ្ឋ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ពិនិត្យ នៅ​សារធាតុ​ញៀន​ចំពោះ​តៃកុង​រថយន្ត​ធំៗ ឲ្យ​មាន​ប្រសិទ្ធភាព​ផង។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​នេះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៨-១២៩ ស្ថិតក្នុង​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់ សីលា ខេត្ត​ព្រះសីហនុ នៅវេលា​ជាង​ម៉ោង​៦​ព្រឹក ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹងថា មាន​គ្រោះថ្នាក់ ចរាចរណ៍​មួយ​កេី​ត​ឡេី​​ង ដោយខ្លួនឯង រថយន្ត​សណ្តោង​កុង​តី​ន័​រ ម៉ាក​នីសា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0123 ទិសដៅ​ខេត្ត​ព្រះសីហនុ​-​ភ្នុំពេញ​) បុក​ដើមឈើ​នៅ​ច​ញ្ចើ​ម​ផ្លូវ​ខាងស្តាំ​ដៃ​ខ្លួន បណ្តាលឲ្យ​រថយន្តរ​ង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។

​សមត្ថកិច្ច​បញ្ជាក់ថា អ្នកបើកបរ​ឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ខេត្តកំពង់ស្ពឺ​ រងរបួស​ស្រាល ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជួយ​ចាត់ចែង​បញ្ជូន​យកទៅ​មន្ទីរពេទ្យ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម