ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​អ្នក​ផ្ទុកមេរោគ​អេស​ដ៍ ជនពិការ​និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៣១​គ្រួសារ​ទទួល​អំណោយ​កាកបាទ​ក្រហម​ឫ​ស្សី​កែវ​

329
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ នៅ​វត្ត​ទួល​សន្តិ​វ័ន នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​លោក ស៊ូ សោ​គន្ធ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ​បាន​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ប្រជាពលរដ្ឋ​កំពុងមាន​ជីវភាព​ខ្វះខាត អ្នក​ផ្ទុកមេរោគ​អេស​ដ៍ ជនពិការ និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន៣១គ្រួសារ មកពី​ភូមិ​ចំនួន​៣​នៃ​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ។​

​លោក ស៊ូ សោ​គន្ធ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បាន​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​គ្រប់រូប​ត្រូវ​ចេះ​តស៊ូ​ក្នុង​ជីវិត ព្រោះ​វាសនា​របស់​មនុស្ស​ម្នាក់ៗ​មិនអាច​មើលឃើញ​ឡើយ ថ្ងៃនេះ​ក្រ​​​ តែបើ​ផល​បុណ្យ​ព្រេងសំណាង​មាន​ថ្ងៃក្រោយ​យើង​អាច​ក្លាយជា​អ្នកមាន​ទ្រព្យធន​ដូច​គេឯង​ក៏​ថា​បាន ដែល​វាសនា​នេះ​កើតឡើង​ក៏​វា​អាស្រ័យ​លើ​ការខិតខំ​ប្រកប​កិច្ចការ​រកស៊ី​របស់​យើង​ផងដែរ​ មិនមែន​ភ័ព្វសំណាង​ធ្លាក់​ពីលើ​មេឃ​នោះទេ​។​

​លោក​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ បាន​បញ្ជាក់ថា រាល់​អំណោយ​ដែល​កាកបាទក្រហម​នាំយកមក​ចែកជូន​ដល់​បងប្អូន​ខ្វះខាត​រៀងរាល់​សប្ដាហ៍​នេះ បានមកពី​កាកបាទក្រហមកម្ពុជា និង សប្បុរសជន​នានា បណ្ដា​អង្គការ​សប្បុ​រដ​ធ៌​ម ​ក៏ដូចជា​ព្រះសង្ឃ​គ្រប់​បណ្ដា​វត្ត​អារាម​ក្នុង​និង​ក្រៅ​មូលដ្ឋាន​គ្រប់ទិសទី​។ ដែល​អ្វីៗ​ទាំងនេះ​ដោយបាន​មកពី​ការមើលឃើញ​រាល់​សកម្មភាព​មនុស្ស​ធ៌​ម​របស់​កាកបាទ​ក្រហម​កម្ពុជា និង​កាកបាទក្រហម​ខណ្ឌ​ក្នុង​ការជួយ​ទៅដល់ ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ប្រភេទ​រហូត​ទទួល​បានការ​កោត​ស​សើរ និង​យក​គំរូ​តាម​ពី​បណ្តា​ស្ថាប័ន​កាកបាទ ក្រហម អឌ្ឍ​ចន្ទ​ក្រហម​ទាំង​ក្នុង និង​ក្រៅ​តំបន់​។​

​លោក​បាន​អំពាវនាវ​សុំ​ជំនួយ​បន្ថែមទៀត ទោះបីជា​មានការ​ជួយឧបត្ថម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន​យ៉ាងណាក្ដី ក៏​កាកបាទក្រហម​ខណ្ឌ​នៅតែមាន​តម្រូវ​ការជួយ​ពី​គ្រប់​មជ្ឈដ្ឋាន​បន្តទៀត​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ដ៏ទៃទៀត​។​

​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ក៍​បានលើកឡើង​នូវ​បញ្ហា​សុខភាព ជាក់ស្ដែង​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង​កំពុង​ប្រឈម​នូវ​ជំងឺគ្រុនឈាម ដូច្នេះ លោក​ប្រធាន​អនុសាខា បាន អំពាវ នាវ ឲ្យ​បងប្អូន​ដែល​រស់នៅក្នុង​មូលដ្ឋាឋា​នឫស្សីកែវទាំងអស់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា​ខែ​នេះ​ជារដូវភ្លៀង​ធ្លាក់ មូស​ខ្លា​ក៏​កេី​តច្រេី​ន យើង​ត្រូវការពារ​ពី​ជំងឺគ្រុនឈាម​ឲ្យ​ខាន​តែ​បាន សូម​បងប្អូនពាក់​អាវដៃវែង ខោ​ជេី​ង​វែង គេង​ដាក់​មុងឲ្យបាន​ត្រឹមត្រូវ ប្រេី​ធូ​ប​មូស ឬ​ថ្នាំ​បាញ់​មូស ដាក់​ថ្នាំ​អា​បេ​ត​ក្នុង​ពាងទឹក ឬអាង ធ្វេី​គម្រប​ពាង​ឬអាងទឹក កុំ​នៅ​កន្លែងង​ងឹ​ត​អុក​ប្រ​មុក ត្រូវ​បេី​ក​ទ្វារ​ប​ង្អូ​ច​ពេល​មាន​ពន្លឺ​ថ្ងៃ​។ ដុតចោល​ឬកប់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន បេី​មាន​ករណី​ឡេី​ង​កន្ទួល​ក្រហម នៅ​លេី​ស្បែក​និង​ក្ដៅខ្លួន​ ងងុយ​តែ​ដេក សូមមេត្តា​ប្រញាប់​ទៅ​មន្ទី​រពេទ្យ​ជាបន្ទាន់​។​

​សូមជម្រាបថា អំណោយ​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ផែ្ន​ក​ជីវភាព​ចំនួន​៣១​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល ក្នុងនោះ​ថវិកា​៣​ម៉ឺន​រៀល ជា​អំណោយ​កាកបាទក្រហម​ខណ្ឌ និង​១​ម៉ឺន​រៀល​ទៀតជា​ថវិកា​របស់លោកស្រី សុខ ដេ​ម៉ា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ជួយ​សម្រាល​ការខ្វះខាត​ចំពោះមុខ​ពួកគាត់៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម