​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០​ខែសីហា​ស្លាប់​១០​នាក់​និង​របួស​១៣​នាក់​

393
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​២៩​ដល់​ម៉ោង​២​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​បណ្តាលឱ្យ​ស្លាប់​១០​នាក់​និង​រងរបួស​ធ្ងន់​ស្រាល​១៣​នាក់ ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៣ នាក់ នៅ ថ្ងៃទី ៣០ ខែសីហា នេះ​គឺ​កើតឡើង​ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២ លើក​។

​សូមជម្រាបថា ក្នុង រយៈពេល​៣០​ថ្ងៃ​នៃ​ខែសីហា​នេះ​គ្រោះថ្នាក់ ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១៦៧​នាក់​បង្ក​របួសធ្ងន់​-​ស្រាល​ចំនួន​៤២១​នាក់​ក្នុង​ហេតុការណ៍​កើតឡើង ៣០៩ លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម