​មេបញ្ជាការ​កងទ័ពជើងគោក​បិទ​វគ្គ​បំប៉ន​ជំនាញ​បាញ់កាំភ្លើង​ដៃ​

885
ចែករម្លែក

​ដោយៈ​មុ​នី្ន​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​អញ្ជើញ​បិទ​វគ្គ​បំប៉ន​ជំនាញ​បាញ់កាំភ្លើង​ដៃ​នៃ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩​។​ជាមួយ​នោះ​បើក​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​រយៈពេល​ខ្លី​ជំនា​ន់ទី​១ នៅ​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន​ភ្នំ​ធំ​ម្រះព្រៅ​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជាក់ថា​ផែនការ​នៃ​ការជ្រើសរើស​និង​បណ្ដុះបណ្ដាល​យោធា​ចា​រ្យ​គឺ​សំខាន់​ណាស់​គឺ​ត្រូវ​ផ្ដល់នូវ​គុណភាព​ឲ្យ​ចំ​គោលដៅ​ជាជាង​បរិមាណ​ដែល​ត្រូវ​បណ្ដុះបណ្ដាល​ជា​ជំហានៗ​ហើយ​ជាប់​ជាប្រចាំ​។​គោលការណ៍​នៃ​ការជ្រើសរើស​និង​បណ្ដុះបណ្ដាល​នាយទាហាន​ដែល​ត្រូវ​ធ្វើជា​យោធា​ចា​រ្យ​ដោយ​ផ្ដោតលើ​អ្នក​បានបញ្ចប់​ជំនាញ​ប្រកបដោយ​លទ្ធផល​ល្អ​។​

​មានចំណេះដឹង​សមត្ថភាព​ភាព​ទទួលខុស​ត្រូវជា​គ្រូ​គេ​ព្រោះ​យោធា​ចា​រ្យ​ម្នាក់ៗ​ត្រូវបង្កើត​ចំណេះ​អោយ​អ្នក​បន្តទៀត​យកទៅ​ប្រើប្រាស់​នៅលើ​សមរភូមិ​និង​ការពារ​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​។​ការបណ្ដុះបណ្ដាល​ត្រូវ​ផ្ដោតលើ​កត្តា​៣​សំខាន់​គឺ​សាលា​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​មាន​ឯកសារ​ល្អ​និង​យោធា​ចា​រ្យ​មាន​ជំនាញ​ច្បាស់​។

​លោក​បាន​បន្តថា ការបើក​វគ្គ​បណ្តុះបណ្តាល​នាពេលនេះ ពិតជា​ឆ្លើយតប​ទៅនឹង​គោលបំណង និង​សំណូមពរ​ភារកិច្ច​លើ​ការងារ​ហ្វឹកហ្វឺន​ស្រប​នឹង​ផែនការ​របស់​អគ្គបញ្ជាកា​រដ្ឋា​ន​និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដែល​បាន​ដាក់ចេញ​រួមមាន​ការហ្វឹកហ្វឺន​លើកកម្ពស់​សមត្ថភាព​។

​កសាង​ធនធានមនុស្ស​គ្រប់​ជំនាញ​ដល់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​ជាពិសេស​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គរុកោសល្យ​យោធា​ចា​រ្យ​។​ដើម្បី​បំពេញ​ក្របខណ្ឌ​ដល់​បណ្តា​សាលា​ចំណុះ​កងទ័ពជើងគោក​និង​ពង្រឹង​រចនាសម្ព័ន្ធ​ការងារ​ហ្វឹកហ្វឺន​គ្រប់​បណ្តា​សាលា​ទាំង​ការគ្រប់គ្រង​ធនធានមនុស្ស​,​ទាំង​ទីលាន​ហ្វឹកហាត់​និង​មូលដ្ឋាន​សម្ភារៈ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ ដើម្បី​អនុវត្ត​ការងារ​ហ្វឹកហ្វឺន​ឱ្យមាន​ប្រសិទ្ធភាព​។​

​មេបញ្ជាការ​កងទ័ពជើងគោក បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​រយៈពេល​ខ្លី ជំនា​ន់ទី​១ នាពេលនេះ​គឺជា​សមិទ្ធផល​នៃ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​បញ្ជាការដ្ឋាន​ទ័ព​ជំនាញ​,​ការិយាល័យ​ជំនាញ​,​និង​បណ្តា​កងឯកភាព​ពាក់ព័ន្ធ​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​ព្រមទាំង​មានការ​ជួយឧបត្ថម្ភ​ផ្តល់​គ្រូ​ជំនាញ​ផងដែរ​ពី​សំណាក់​បណ្តា​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ដែល​ទាំងនេះ​។​

​សូមបញ្ជាក់ថា​ជំនួប​បាញ់កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន​គឺជា​ការប្រកួត​ជំនាញ​ប្រយុទ្ធ​បាញ់កាំភ្លើង រវាង​កងកម្លាំង​កង​ទ័ពជើងគោក នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រកួត​សាកល្បង​និង​បង្កើន​សមត្ថភាព​ជំនាញ​ប្រយុទ្ធ​បាញ់កាំភ្លើង​និង​ស្មារតី​បំពេញការងារ​ជា​ក្រុម​។​

​កម្មវិធី​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​កងកម្លាំង​ក​ង​ទ័ពជើងគោក​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជួប​ប្រាស្រ័យ​ទាក់ទង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​សាមគ្គីភាព​និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក្នុងនាម​ជា​យុទ្ធ​មិត្ត​ដែលមាន​ការប្តេជ្ញាចិត្ត​និង​ការទទួលខុសត្រូវ​រួមគ្នា​ក្នុងការ​ថែរក្សា​សន្តិភាព​ស្ថិរភាព​និង​សន្តិសុខ​នៅក្នុង​តំបន់​៕S/

​រូបថត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បិទ​វគ្គ​បំប៉ន​ជំនាញ​បាញ់កាំភ្លើង​ដៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម