​ដឹង​ការពិត​គឺ​ប្រពន្ធ​រួមដៃគ្នា​ជាមួយ​ស​ហាយ​បាញ់សម្លាប់​ប្តី​ជា​គ្រូបង្រៀន​

579
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​លោក​វរសេនីយ៍ឯក​ហួរ ​ម៉េង​វ៉ាង​ អធិការនគរបាល​ខណ្ឌ​សែន​សុខ​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣០​ខែសីហា​នេះ​ថា​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្រពន្ធ​បាន​ហើយ ​ពាក់ព័ន្ធ​ការ​រួមដៃគ្នា​ជាមួយ​សហាយ​បាញ់សម្លាប់​ប្តី​ជា​គ្រូបង្រៀន​នៅ​ខណ្ឌ​សែន​សុខ​។​ទោះបីយ៉ាងណា​ ពេលនេះ​សមត្ថកិច្ច​កំពុង​ខិតខំ​ស្វែងរក​ចាប់ខ្លួន​ប្រុស​សហាយ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។

​ប្រពន្ធ​រូបនេះ មានឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ហ៊​ន អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​សែន​សុខ​៥​ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​គេ​នៅ​ចាំបាន​ថា ​ក្រោយ​ហេតុការណ៍​បាញ់សម្លាប់​នេះ ​ស្ត្រី​ជា​ប្រពន្ធ​បាន​នៅ​កន្លែងកើតហេតុ​ ហើយ​បាន​សម្តែង​យំសោក​បោក​ខ្លួន​ប្រាប់​សមត្ថកិច្ច​អំពី​ករណីនេះ​។​

​ប៉ុន្តែ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ​សមត្ថ​កិច្ច​រកឃើញ​តម្រុយ​ថា​ប្រពន្ធ​ជា​អ្នក​រួមគំនិត​ជាមួយ​សហាយបាញ់សម្លាប់​ប្តី​ខ្លួនឯងជា​គ្រូបង្រៀន​។​ទោះបីយ៉ាងណា​លោក​វរសេនីយ៍ឯក​ហួរ​ម៉េង​វ៉ាង ​អធិការនគរបាល​ខណ្ឌ​សែន​សុខ​ពុំទាន់​អាច​បញ្ជាក់​ពី​ដំណើររឿង​លម្អិត​បាន​នៅឡើយ​ទេ​ ព្រោះ​កំពុង​ស្វែងរក​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​ដែល​កំពុង​គេចខ្លួន ។

​សូមបញ្ជាក់ថា​ បុរស​ជា​គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្បែរ​ម៉ូតូ​ខណៈ​ត្រូវ​ឃាតករ​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​រួច​ជនបង្ក​បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​ការបាញ់សម្លាប់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១៖៣០​នាទី​យប់​ថ្ងៃទី​២៧​ខែសីហា​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រកចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ប្រមាណ​៥០០​ម៉ែត្រ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ រឿន រតនា ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​វិទ្យាល័យ​ទួល​ប្រសាទ សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ ​ស្នាក់នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ស​ ពាក់​ផ្លាកលេខ​រតនគិរី​1E7838​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

ខណៈ​មកដល់​ចំណុចកើតហេតុ​ត្រូវ​ឃាតករ​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅលើ​ដងផ្លូវ​ រួច​ជនបង្ក​បានចេញ​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​បន្សល់​នៅ​សម្បក​កា​ទុ​ស្សចំនួន​មួយ​និង​ជនរងគ្រោះ​ដេកស្លាប់​នៅក្បែរ​ម៉ូតូ​គួរឱ្យ​រន្ធត់ ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម