កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​៣១ ខែ សីហា ឆ្នាំ ២០១៩

503
ចែករម្លែក

•​ ​ក្របខ័ណ្ឌ​អង់គ្លេស English Premier League រដូវ​កាល​២០១៩ / ២០២០
(18:30) Southampton vs Manchester United
(21:00) Chelsea vs Sheffield Utd
(21:00) Crystal Palace vs Aston Villa
(21:00) Leicester vs Bournemouth
(21:00) Manchester City vs Brighton
(23:30) Newcastle vs Watford
(21:00) West Ham vs Norwich
(23:30) Burnley vs Liverpool
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Southampton vs Manchester United

​ក្រៅពី​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ីក្នុង​ប្រកួត​បើកឆាក​ដំបូង ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត មិនទាន់​ធ្វើបាន​ល្អ​នៅឡើយ​ទេ​។​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ​ពួកគេ​បាន​ខកខាន​មិនអាច​រក​គ្រាប់​បាល់​ដោយ​ប៉េ​ណា​ល់​ទី​។​

​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​បាត់បង់​៥​ពិន្ទុ ហើយ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ស្របពេល​មាន​សម្ពាធ​កាន់តែខ្លាំង​ឡើង ហើយ​ជាពិសេស បន្ទាប់ពី​ឈ្នះ​ត្រឹម​២​ប្រកួត ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​ពួកគេ​អាច​រក្សា បាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​លើក​ប៉ុន្តែ​ក្នុង​១៤​ប្រកួត​ចុងក្រោយ​។​

​ការប្រកួត​ក្រៅ​ទឹកដី ក្រុម​យូ​ណាយ​ធី​ត​មិនអាច​ស្វែងរក​ជ័យជម្នះ​បាន​ក្នុង​៥​ប្រកួត​ចុង ក្រោយ ហើយពីរ​លើក គឺ​ពួកគេ​មិនអាច​រកបាន​គ្រាប់​បាល់​សោះ​។ ពួកគេ​មិនអាច រក្សាបាន​ឃ្លី​ន​ស៊ីត​ក្នុង​៦​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ប៉ុន្តែ​ពួកគេ​រកបាន​១៣​ប្រកួត​ក្នុង ចំណោម​១៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
​ចំណែក​ក្រុម Southampton ហាក់ដូច​ជាមាន​ទំនុកចិត្ត​ជាង​មុន​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​បាន​យកឈ្នះ​ក្រុម Brighton ក្នុង​លី​ក​និង​ក្រុម Fulham នៅ​ក្របខណ្ឌ League Cup ដោយ​មិន​របូត​គ្រាប់​បាល់ ហើយ​ពួកគេ​សង្ឃឹមថា នឹង​បន្ត​ទំនុកចិត្ត​នេះ រហូតដល់​ការប្រកួត​ចុង​សប្តាហ៍​។​
​ ​
​មិន​ខុសពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប៉ុន្មាន​ទេ​ពួកគេ​ឈាន​ជើង​ចូលរួម​ការប្រកួត នេះ ដោយ​រកបាន​ជ័យជម្នះ​២​ប្រកួត​ក្នុង​១០​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ហើយ​ពួកគេ រក្សាបាន​ឃ្លី​ន​ស៊ីត​១​លើក​ក្នុង​១០​ប្រកួត​កន្លងមក​នោះ​។​
​ ​
​ក្រុម Southampton មិនមែនជា​ក្រុម​ដ៏​រឹងមាំ​ទេ នៅពេល​និយាយ​ដល់​ការប្រកួត​ក្នុង ទឹកដី​។ ក្នុង​២៥​ប្រកួត​ក្នុង​លី​ក ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​៦​ប្រកួត​ហើយ​រក្សា បាន​ឃ្លី​ន​ស៊ីត​១​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។ ជំនួប​បី​ប្រកួត ចុងក្រោយ​ក្នុងចំណោម​ជំនួប​៥​លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ ពួកគេ​បានបញ្ចប់ ដោយ​លទ្ធផល​ស្មើ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ សៅរ៍​នេះ​៕
​ទស្សន​: Southampton 2-2 Manchester United

•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(22:00) Osasuna vs Barcelona [
(00:00) Getafe vs Alaves
(00:00) Levante vs Valladolid
(02:00) Betis vs Leganes [
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Osasuna vs Barcelona

​ក្នុង​ពីរ​ប្រកួត​មកនេះ ក្រុម Barcelona បាន​របូត​៣​គ្រាប់​ហើយ​ប្រហែលជា​បង្កើតជា សំណួរ​ជុំវិញ​កម្លាំង​ការពារ​របស់​ពួកគេ ស្របពេល​ក្រុម Osasuna មិនទាន់​របូត​គ្រាប់ បាល់​នៅឡើយ​ក្នុង​ពីរ​ប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​នេះ ប៉ុន្តែ​ពួកគេ​មានលទ្ធភាព​រកបាន ត្រឹម​១​គ្រាប់​។​

​ការប្រកួត​ជាមួយ​ក្រុម Barcelona មិនមែន​ជាការ​តេស្ត​សមត្ថភាព​ពិតប្រាកដ​របស់ ក្រុម​ម្ចាស់ផ្ទះ​នោះទេ ដោយសារតែ​ពួកគេ​ទើបនឹង​ឡើងមក​ពី​ក្របខណ្ឌ​ទី​២ និង​មាន ទម្រង់​លេង​ល្អ​គួរសម​។​ពួកគេ​ចាញ់​បី​ប្រកួត​ក្នុងចំណោម​២៩​ប្រកួត​ចុងក្រោយ​នៅ​គ្រប់ ក្របខណ្ឌ​ប្រកួត​។​

​ក្នុង​រដូវ​កាល​ចុងក្រោយ​នៅ​ក្របខណ្ឌ La Liga មុនពេល​កាត់ចេញ ក្រុម Osasuna មាន​ស្ថិតិ​អន់​មែនទែន ហើយ​សង្ឃឹមថា រឿង​បែបនេះ​នឹងមិន​កើតមាន​សម្រាប់រ​ដូ​វ កាល​ថ្មី​នេះ​ទៀត​ទេ​។ ក្នុង​៣២​ប្រកួត​ក្នុង​លី​ក​កន្លងមក​ក្រុម​នេះ​អាច​រកបាន​ជ័យជម្នះ ត្រឹម​៤​ប្រកួត​ប៉ុណ្ណោះ​។​

​ស្របពេល​មជ្ឈដ្ឋាន​ជាច្រើន​ជឿជាក់​លើ​ក្រុម Barcelona ប៉ុន្តែ​ក្រុម Osasuna នឹង​ប្រើ ប្រាស់​ទឹកដី​របស់ខ្លួន​ជាការ​ផ្តល់​កម្លាំងចិត្ត​ខណ​:​ពួកគេ​មិនទាន់​ចាញ់​ក្នុង​ទឹកដី​ក្នុង​២១​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។
​ ​
​ចំណែក​ក្រុម Barcelona វិញ​ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។ ពួកគេ​ទើប​ឈ្នះ​២​ក្នុង​៥​ប្រកួត​ចុងក្រោយ​និង​ចាញ់​២​ផងដែរ​។ ទោះបីជា​យ៉ាងណា ពេល​ប្រកួត​យូរ​ទៅមុខ ពួកគេ​ចាប់ផ្តើម​ល្អ​ឡើងៗ​នៅ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ​នេះ​។​

​ពួកគេ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយ​ចាញ់​២​ក្នុងចំណោម​២៨​ប្រកួត​ក្នុង​លី​ក​។ ពួកគេ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ត្រឹម​៣​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ La Liga ប៉ុន្តែ​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​លើក​ក្នុងចំណោម​៥​ប្រកួត ចុងក្រោយ​នៅ​ក្របខណ្ឌ La Liga ។​
​ ​
Barcelona មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុងជំនួប​៦​លើក​ជាមួយ​ក្រុម Osasuna និង​ឈ្នះ​៥​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​នោះ​។ ក្នុងជំនួប​៣៤​លើក​កន្លងមក ក្រុម Osasuna អាច​យកឈ្នះ​ក្រុម Barcelona ៥​លើក ចំណែក​ក្រុម Barcelona ឈ្នះ​២១​លើក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង​រកបាន​៣​ពិន្ទុ​នៅ​រាត្រី ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Osasuna 1-3 Barcelona

•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(23:00) AC Milan vs Brescia
(01:45) Juventus vs Napoli
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Juventus vs Napoli

ក្រុម Juventus កំពុង​ព្យាយាម​លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie A ជា​លើក​ទី​៩ ជាប់​គ្នា​។ ពួកគេ​បានចាប់ផ្តើម​រដូវ​កាល​ថ្មី ដោយ​យកឈ្នះ​ក្រុម Parma ១-០ ជាមួយ នឹង​គ្រាប់​បាល់​នៅ​តង់​ទី​១​។ ពួកគេ​បាន​ពង្រឹងសមត្ថភាព​ក្រុម​កាលពី​រដូវក្តៅ​ដោយ បាន​ចំណាយ​១៦០​លាន​ផោន​លើ​កីឡាករ​ថ្មី​។​

​កីឡាករ​ចំណូល​ថ្មី​រួមមាន ម៉ា​ធី​ស ដឺ ឡាយ ដា​នី​ឡូ និង គ្រី​ស្ទៀ​ន រ៉ូ​ម៉េ​រ៉ូ ខណៈ​ពួកគេ ព្យាយាម​បង្កើន​ឱកាស​នៃ​ការ​ក្លាយជា​ក្រុម​ជើងឯក​នៅ​តំបន់​អឺរ៉ុប​នៅ​រដូវ​កាល​នេះ​ផងដែរ​។​
​ ​
​ពួកគេ​លើក​ពាន​ក្របខណ្ឌ Serie A ដោយ​នាំមុខគេ​ដាច់​១១​ពិន្ទុ ប៉ុន្តែ​អាច​នឹង​នាំមុខ ច្រើនជាង​នេះ​នៅ​រដូវ​កាល​ថ្មី ប្រសិនបើ​ពួកគេ​រក្សាបាន​ទម្រង់​លេង​ដ៏​ល្អ​បែបនេះ​។ ក្រុម Juventus មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​ទឹកដី ពួកគេ​ចាញ់​ក្រុម Napoli លើកចុងក្រោយ​នៅ​ខែមេសា​កាលពី​ឆ្នាំមុន​។ ក្រុម Juventus បាន​សងសឹក ចំពោះ​លទ្ធផល​នេះ ដោយ​លើក​ពាន​ពីរ​ក្នុងពេល​តែមួយ​លើ​ក្រុម Napoli កាលពី​រដូវ កាល​មុន​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ ក្រុម Napoli បាន​ចំណាយ​ជាង​១០០​លាន​ផោន​លើ កីឡាករ​ថ្មី អំឡុង​រដូវក្តៅ​ស្របពេល​ពួកគេ​បាន​នាំចូល​កីឡាករ​ថ្មី​រួមមាន ឡូ​ហ្សា​ណូ (Lozano) និង កុន​ស្តា​នទី​ណូ​ស ម៉ា​ណូ​ឡាស (Konstantinos Manolas) ។​

​ប្រកួត​ដំបូង​របស់​ពួកគេ ពួកគេ​ត្រូវ​ក្រុម Fiorentina នាំមុខ​មុន បន្ទាប់ពី​ចាប់ផ្តើមបាន ត្រឹម​៩​នាទី​។ ពួកគេ​បាន​វាយបក​បាន​យ៉ាង​ល្អ ហើយ​បានបញ្ចប់​ដោយ​ការយក​ឈ្នះ ក្នុង​លទ្ធផល ៤-៣ ។​
​ ​
​ទម្រង់​លេង​ក្រៅ​ទឹកដី​សម្រាប់​ពួកគេ​នៅ​រដូវ​កាល​នេះ​គឺ​សំខាន់​ខ្លាំងណាស់​ដោយសារ តែ​ពួកគេ​ចាញ់​៥​ប្រកួត​ក្នុង​លី​ក​កាលពី​រដូវ​កាល​មុន​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ មានសំណាង​រកបាន​៣​ពិន្ទុ នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​សម្រាប់​ក្រុម​ដែលមាន​សមត្ថភាព ប្រហាក់ប្រហែលគ្នា​នេះ​៕
​ទស្សន​: Juventus 2-1 Napoli
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(22:30) Lyon vs Bordeaux
(01:00) Angers vs Dijon
(01:00) Nantes vs Montpellier
(01:00) Nimes vs Brestois
(01:00) Toulouse vs Amiens
•​ ​ក្របខ័ណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(20:30) B. Munchen vs FSV Mainz 05
(20:30) B.Leverkusen vs Hoffenheim
(20:30) Freiburg vs Koln
(20:30) Schalke 04 vs Hertha Berlin
(20:30) Wolfsburg vs Paderborn 07
(23:30) Union Berlin vs B. Dortmund

ទីតាំងផ្សាយពាណិជ្ជកម្ម