កម្ពុជា​ធ្វើ​ទូក​ប្រវែង​៨៥​ម៉ែត្រ​បំបែក​ឯក​ត្ត​កម្ម​ពិភពលោក​

1399
ចែករម្លែក

(​ព្រៃវែង​)៖ លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែងថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង បានរៀបចំ​ធ្វើ​ទូក​ដែលមាន​ប្រវែង​ជាងគេ​លើ​ពិភពលោក ដែលមាន​ប្រវែង ៨៥​ម៉ែត្រ ដែល​ផ្ទុក​មនុស្ស​បាន​ចំនួន​១៧៩​ម៉ែត្រ ដើម្បី​បំបែក​ឯក​ត្ត​កម្ម​ពិភពលោក​។ ក្រុមការងារ​កំពុង​រៀ​ប​ចំ​ដំណើរការ​ធ្វើ​ទូក និង​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​ជាមួយ​ផងដែរ​។​

​ការ​ថ្លែង​បញ្ជាក់​របស់លោក ស សុខា បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រៃវែង​។​

​លោក ស សុខា បាន​បញ្ជាក់ថា នៅក្នុង​ខែមិថុនា ខាងមុខនេះ គណៈកម្មការ​ឯក​ត្ត​កម្ម​ពិភពលោក នឹង​ចុះមក​ពិនិត្យមើល និង​វាយតម្លៃ​លើ​ការធ្វើ​ទូក​ប្រវែង​៨៥​ម៉ែត្រ​។ ដោយ​លោក​សង្ឃឹមថា ការធ្វើ​ទូក​ប្រវែង​៨៥​ម៉ែត្រ នឹង​ទទួល​បានការ​ដាក់ចូល​ក្នុង​ឯក​អត្ត​កម្ម​ពិភពលោក​៕L ដោយ​៖ មុនី​រ័ត្ន​

ទីតាំងផ្សាយពាណិជ្ជកម្ម