ខេត្ត​យូ​ន​ណាន​រក្សា​កំណើន សេដ្ឋកិច្ច​ដែលមាន​ល្បឿន​យ៉ាង​លឿន​

421
ចែករម្លែក

ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែកក្កដា ឆ្នាំ ២០១៩ នេះ​ខេត្ត​យូ​ន​ណាន​បានសម្រេច ពាណិជ្ជកម្ម​នាំចេញ​នាំចូល ដែលមាន​ទំហំ​សរុប ១២៥.៨៣០ លាន យ័ន​ប្រាក់​ចិន (​ស្មើនឹង ១៨.៥១០ លាន​ដុល្លារ​អាមេរិក​) កើនឡើង ១៧,៩% បើ​ប្រៀបធៀប​នឹង​រយៈ ពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៨ ។ ពាណិជ្ជកម្ម​អន្តរជាតិ​ខេត្ត​យូ​ន​ណាន​បានបង្ហាញ​ពី លក្ខណៈពិសេស​មួយចំនួន​ដូចជា​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស្អិតល្មួត​ជាមួយ ប្រទេស​តាម​បណ្តោយ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” គ្របដណ្តប់​លើ​វិស័យ​កាន់តែច្រើន និង​ធ្វើ​សាមញ្ញ​កម្ម​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ពាណិជ្ជកម្ម​ជាដើម ។​

​ទន្ទឹមនឹង​ការកសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ខេត្ត​យូ​ន​ណាន​បាន​ពង្រឹង​ឱ្យ​កាន់តែ ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​“​ខ្សែក្រវាត់​មួយ និង ផ្លូវ​មួយ​” ។ ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែកក្កដា ឆ្នាំ ២០១៩​ពាណិជ្ជកម្ម​រវាង​ខេត្ត យូ​ន​ណាន និង​ប្រទេស​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​មាន​ទំហំ ៩០.៧៤០ លាន​យ័ន កើនឡើង ១៦% ត្រូវជា ៧២,១% នៃ​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​សរុប​របស់​ខេត្ត យូ​ន​ណាន ។ ក្រៅពីនេះ ក្នុង​យេៈ​ពេល​ទាំង ៧ ខែ​នោះ ពាណិជ្ជកម្ម​រវាង​ខេត្ត​យូ​ន ណាន និង​ប្រទេស​អាស៊ាន​មាន​ទំហំ ៦៣.០១០ លាន​យ័ន កើនឡើង ២០% ចំណែក ទំហំ​ពាណិជ្ជកម្ម​រវាង​ខេត្ត​យូ​ន​ណាន និង​ប្រទេស​អាស៊ី​ខាងត្បូង​បាន​កើនឡើង ៣៣% ។​

​ខេត្ត​យូ​ន​ណាន​មិន​គ្រាន់តែ​បាន​រក្សា​កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​ដែលមាន​ល្បឿន យ៉ាង​លឿន​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​គ្របដណ្តប់​លើ​វិស័យ​ពិសេស​កាន់តែច្រើន​ទៀត ផង ។ ក្នុងនោះ ពាណិជ្ជកម្ម​កសិផល​បានក្លាយ​ទៅជា​ចំណុច​ពិសេស​ដ៏​សំខាន់​នៃ ពាណិជ្ជកម្ម​អន្តរជាតិ​ខេត្ត​យូ​ន​ណាន ។ ប៉ុន្មាន​ខែ​មុន “​ទិវា​ផ្លែឈើ​ល្អ​របស់​ប្រទេស​ថៃ​” បាន​ត្រូវ​រៀបចំ​នៅក្នុង​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន ។ មង្ឃុត ធូ​រេ​ន និង​ក្រូច​ត្លុង​របស់ ប្រទេស​ថៃ​បានទទួល​ការពេញនិយម​ពី​អតិថិជន​ចិន ។ ក្រ​ច​អន្តរជាតិ​ម៉ក​ហាន​ដែល មាន​ចម្ងាយ​ជាង ៦៨០ គីឡូម៉ែត្រ​ពី​ក្រុង​គុន​មីង​នោះ​ជា​ក្រ​ច​អន្តរជាតិ​សំខាន់​មួយ សម្រាប់​ការនាំ​ចូល​ផ្លែឈើ​ថៃ​មក​ប្រទេស​ចិន ។ នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ បរិមាណ និង​តម្លៃ​ពាណិជ្ជកម្ម​នៃ​ការ​នាំចូល​ផ្លែឈើ​ថៃ​តាម​ច្រក​អន្តរជាតិ​ម៉ក​ហាន​បាន កើនឡើង​ប្រហែល​ទ្វេដង ។​

​ដោយសារ​ខេត្ត​យូ​ន​ណាន​មាន​ទីតាំង​ភូមិសាស្ត្រ​ដ៏​មាន​ឧត្តមភាព ហើយ​មាន​ទំនាក់ ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​ប្រទេសជិតខាង ខេត្ត​យូ​ន​ណាន​បានក្លាយ​ទៅជា​ច្រក សំខាន់​សម្រាប់​ការ​នាំចូល​កសិផល​បរ​ទេស​មក​ប្រទេស​ចិន ។ ទន្ទឹមនឹង​នេះដែរ កសិផល​ខេត្ត​យូ​ន​ណាន​បានទទួល​ការពេញនិយម​នៅក្រៅ​ប្រទេស​ចិន​ដោយសារ មានគុណ​ភាពល្អ និង​ភាព​បៃតង ។ តាម​ស្ថិតិ​ពី​ស្ថាប័នគយ​នៃ​ក្រុង​គុន​មីង​ក្នុង​រយៈ ពេល​ពី​ខែមករា​ដល់​ខែកក្កដា ឆ្នាំ ២០១៩ ខេត្ត​យូ​ន​ណាន​បាន​នាំចេញ​កសិផល ដែលមាន​ទំហំ​ពាណិជ្ជកម្ម​សរុប ១៤.៤៨០ លាន​យ័ន នាំចូល​កសិផល​បរទេស ៦.៤៤០ លាន​យ័ន ។ ក្នុងនោះ ទំហំ​ពាណិជ​ក្ជ​ម្ម​នៃ​ការនាំចេញ​ផ្លែឈើ​បាន​កើនឡើង ៤៨,៧% ចំណែក​ទំហំ​ពាណិជ្ជកម្ម​នាំចូល​ផ្លែឈើ​បាន​កើនឡើង ១,៣ ដង ។​

​ប៉ុន្មាន​ឆ្នាំនេះ ខេត្ត​យូ​ន​ណាន​បាន​ខិតខំ​ធ្វើ​សាមញ្ញ​កម្ម​នៃ​ការ​បំពេញបែបបទ​ឆ្លងដែន តាម​ច្រក​អន្តរជាតិ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អន្តរជាតិ ។ លោក សៀ គួ​ង ធ្វើការ​នៅ​ស្ថាប័នគយ​ក្រុង​យូយ​លី​បាន ១៨ ឆ្នាំ​ហើយ ។ លោក​បាន​រំលឹក​ឡើងវិញ​ថា នៅពេល​ដំបូង​ដែល​ខ្ញុំ​ចូលធ្វើការ​នៅ​ស្ថាប័នគយ​ច្រក​អន្តរជាតិ​ក្រុង​យូយ​លី​គ្មាន ទីលាន​ស្តុក​ទំនិញ​ដោយឡែក​ទេ ចំណែក​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នាំចេញ​នាំចូល ត្រូវបំពេញ​បែបបទ​ឆ្លងដែន​នៅ​ស្ថាប័ន​ច្រើន ។ ប៉ុន្តែ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង អាច​ឆ្លង​ការពិនិត្យ​ឆ្លងដែន​ដោយ​ចំណាយពេល​តែ ២-៣ នាទី​នាពេល​បច្ចុប្បន្ន ។ លោក​បន្តទៀតថា សព្វថ្ងៃ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ច្រក​អន្តរជាតិ​ក្រុង​យូយ​លី​ក៏បាន ត្រូវ​កែលម្អ​ជាច្រើន ដោយបាន​ដំឡើង​គ្រឿង​បរិក្ខារ​ពិនិត្យ​ដ៏​ជឿនលឿន និង​ប្រព័ន្ធ បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ហើយ​បានដាក់​ឱ្យប្រើ​ប្រាស់​នូ​វប្រ​ព័ន្ធ​បំពេញបែបបទ​អេ​ឡិច ត្រូ​និ​ច ។ វិធានការ​ទាំងនេះ​បាន​ជួយ​កាត់បន្ថយ​នូវ​ដើមទុន​របស់​ក្រុមហ៊ុន​ផ្សេងៗ លើកកម្ពស់​នូវ​ប្រសិទ្ធ​ភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​បាន​ជំរុញ​ការអភិវឌ្ឍន៍​នៃ​ពាណិជ្ជ កម្ម​អន្តរជាតិ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម