​ហ៊ាន​ពេក​ហើយ​! ​បើកឡាន​មក​លួច​ក្របី​អ្នកភូមិ​ទាំង​ក្រោល ​តែ​មិនបាន​សម្រេច​

467
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ចោរ​មួយក្រុម​បាន​បើកឡាន​ធុន​កូរ៉េ​មក​លួច​ដឹក​ក្របី​អ្នក​ភូមិប​ម្រុ​ង​ដឹក​ចេញ តែ​សំណាង​មិនល្អ​អ្នកភូមិ​ឃើញ​ទាន់​ ​ស្រែក​ឆោឡោ​ក្រុមចោរ​បើកឡាន​រត់​អស់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម្តុំ​វាលស្រែ​ស្ថិតក្នុង​ភូមិ​ឃុន​មោក ​ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ កាលពី​អំឡុង​ម៉ោងជាង​៣​ទៀបភ្លឺ​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​។​

​ម្ចាស់​ក្របី​ឈ្មោះ​ម៉ុ​យ​ម៉ឺន ​ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ បានឱ្យដឹងថា ​នៅ​ម៉ោង​ប្រហែល​១២​យប់​ ខណ​:​រូបគាត់​បម្រុង​ចូលដេក ​ក្របី​របស់គាត់​នៅ​ដដែល​។​តែ​ក្រោយមក​នៅ​ម៉ោង​ប្រហែល​២​រំលង​អ​ធ្រា​ត្រ​ក៏មាន​អ្នកភូមិ​ម្នាក់​ក្រោក​ទៅ​ស្រែ​ ក៏​បានឃើញ​មនុស្ស​ចម្លែក​បើកឡាន​ធុន​កូរ៉េ​មក​ឈប់​ប្រុង​ដឹក​ក្របី​ឡើង​ឡាន​។​ឃើញ​ដូច្នោះ​រូបគាត់​ក៏​ស្រែក​ឆោលោ​ឡើង​ ធ្វើឱ្យ​ក្រុមចោរ​ភ័យ​ស្លន់ស្លោ​បើកឡាន​រត់​បាត់អស់​។​

ចំណែក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឱ្យដឹងថា ​ដោយ​ទទួលបាន​សេចក្តីរាយការណ៍​របស់​ពលរដ្ឋ​និង​ប្រជា​ការពា រ​កម្លាំង​សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង​បាន​សហការគ្នា​ដេញ​តាមរក​រថយន្តរ​បស់​ជនល្មើស​ភ្លាមៗ​តែ​តាម​មិនទាន់​ ដោយសារ​ការ​ផ្តល់ព័ត៌មាន​ហាក់​មានការ​យឺត​បន្តិច​។​សមត្ថកិច្ច​បន្តថា​ ក្រុមចោរ​បម្រុង​ឆ្មក់​លួច​ដឹក​ក្របី​របស់​អ្នកភូមិ​ចំនួន​៨​ក្បាល​អូស​ឡើង​រថយន្ត​កូរ៉េ​ជិត​បានសម្រេច​ តែ​សំណាងល្អ​បាន​ពលរដ្ឋ​ម្នាក់​ប្រទះឃើញ​ទាន់ ​រួច​ស្រែក​ឆោឡោឡើង​។​

​សមត្ថកិច្ច​បញ្ជាក់ថា ​ទោះបីយ៉ាងណា​ការប៉ុនប៉ង​របស់​ក្រុមចោរ​មិនបាន​សម្រេច​នោះទេ​។​ចំណែក​ក្របី​ទាំង​៨​ក្បាល​នោះ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម