សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ដល់​ពលរដ្ឋ​ជាង​ ១.៧០០​គ្រួសារ​

421
ចែករម្លែក

ដោយៈ​សុផល​/​ត្បូងឃ្មុំៈ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី​៣១ ​ខែសីហា​ ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​អំ​ណោយម​នុស្ស​ធម៌​ជូន​អ្នក​ផ្ទុកមេរោគ​អេដស៍​​ ចាស់ជរា​​ ​ស្ដ្រី​មេម៉ាយ ​កុមារកំព្រា​និង​ជនពិការ ​ចំនួន​១.៧៧១​គ្រួសារ​មកពី​ឃុំ​ចំនួន​៣០ និង ស្រុក​ចំនួន​៥​នៃ​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងចំណោម​គ្រួសារ​ងាយ​រងគ្រោះ​ជាង​១.៧០០​នាក់​នោះ ​រួមមាន​៖​អ្នក​ផ្ទុកមេរោគ​អេដស៍​២៨​នាក់ ​ចាស់ជរា​១.០៣២​នាក់​ ស្ត្រី​ម៉េ​មា​យ​៥៥៦​នាក់​ កុមារកំព្រា​៥១​នាក់​និង​ជនពិការ ​១០៤​នាក់​។​ការអញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ឡើង​នៅ​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​ចារ​ថ្មី ស្ថិតនៅ​ក្នុងភូមិ​ចារ​ថ្មី ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ដ​ត្បូងឃ្មុំ​។​

សូមជម្រាបថា​៖​ ក្នុង​ការចែក​អំណោយ​នេះ​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារៗ​​ទទួលបាន​អង្ករ​៣០​គីឡូក្រាម មី ១​កេស ​ត្រីខ​១០​កំប៉ុង ​ឃី​ត​១​​(​សារុង​ក្រមា​មុង​ភួយ​អាវ​)​ក្រណាត់ស​១​ដុំ​(​ក្នុងនោះ​មាន​ថវិកា​១​ម៉ឺន​រៀល​) នំ​បុ័ង ១​ដើម ទឹកបរិសុទ្ធ​១​ដប រទេះរុញ​សម្រាប់​ជនពិការ ព្រមទាំង​អំណោយ​ផ្សេងៗ​ជាច្រើន​ទៀត​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​បាន​ពាំនាំ​ព្រះរាជបន្ទូល​សួរសុខទុក្ខ​ពី​ព្រះករុណា​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយសកាកបាទក្រហមកម្ពុជា​។

​ក្នុងនាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ផ្តាំ​នូវ​ការសួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅទីនេះ​និង​នៅ​ទូទាំងប្រទេស​៕S/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម