​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​ នៅ​ខណ្ឌ​កំបូល​

359
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ តាម​បណ្ដោយ​ផ្លូវជាតិ​។​ពេល​កំពុងតែ​ជិះ​ម៉ូតូ​សុខៗ​ ក៏​ស្រាប់​តែមាន​រថយន្ត​លុ​ច្ស​ស៊ី​ស​RX300​បើក​បញ្ច្រាសទិស​មក​បុក​ចំ​ពីមុខ​ បណ្តាលឱ្យ​បុរស​ពីរ​នាក់​ប៉ើង​ធ្លាក់​មក​ថ្នល់​បោក​ក្បាល​ស្លាប់​ទាំងពីរ​នាក់​។​

ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៤ ​ក្នុងភូមិ​កំបូល ​សង្កាត់​កំបូល ​ខណ្ឌ​កំបូល​ កាលពី​យប់​រំលង​អធ្រា​ត្រ​ចូល​ថ្ងៃទី​៣១ ​ខែសីហា​ឆ្នាំ​២០១៩​។​
​ជនរងគ្រោះ​ទាំងពីរ​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​ជិះ​ម៉ូតូ​សង់​កូរ៉េ​ មិនមាន​ផ្លាក​លេខ​ពណ៌​ក្រហម​។​រថយន្ត​ប​ង្កម៉ាកលុច្ស​ស៊ី​ស​RX300​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AR.4230៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម