​អាជ្ញាធរ​អប្សរា​!​សូម​រថយន្ត​គ្រប់​ប្រភេទ​ចូល​ចត​ក្នុង​ចំណត​ដើម្បី​សណ្ដាប់ធ្នាប់​សាធារណៈ​ទូទៅ​

337
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ចំណត​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ដែលមាន​បរិវេណ​ធំ​ទូលាយ ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ឈៀង​ខាងកើត​នៃ​មុខ​ប្រាសាទអង្គរវត្ត​។ បើទោះជា​មាន​យានយន្ត​ជាច្រើន​ចូល​ចត​ក្នុង​ចំណតរថយន្ត​ប្រកបដោយ​របៀបរៀបរយ​យ៉ាងណាក៏ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សង្កេតឃើញ​ម្ចាស់​យានយន្ត​មួយចំនួន​ពុំបាន​ចូល​ចត​និង​ដាក់​ភ្ញៀវ​ចុះ​តាម​ទីតាំង​កំណត់​ដែរ​។​

​ដែល​ការណ៍​នេះ​បាន​បង្កឱ្យមាន​ភាព​កក​ស្ទះ​និង​គ្មាន​សណ្ដាប់ធ្នាប់​នៅមុខ​ប្រាសាទអង្គរវត្ត​ដោយ​អន្លើ​។​ដូច្នេះ​សូម​រថយន្ត​គ្រប់​ប្រភេទ​ចូល​ចត​ក្នុង​ចំណត​ដើម្បី​សណ្ដាប់ធ្នាប់​សាធារណៈ​ទូទៅ​។​នេះ​គឺជា​ការអំពាវនាវ​រប​ស់​អាជ្ញាធរ​អប្សរា​នា​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​និយាយថា​ការរៀបចំ​ចំណត​នេះ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកបើកបរ​យានយន្ត​និង​រ៉ឺម៉ក​កង់​បី​ជាច្រើន​ដោយ​ពួកគេ​បានបង្ហាញ​ស្មារតី​ចូលរួម​ទទួលខុសត្រូវ​ខ្ពស់​ចូល​ចត​និង​ដាក់​ភ្ញៀវ​ចុះ​តាម​ទីតាំង​ដែល​បានកំណត់​។​

សកម្មភាព​ទាំងនោះ​បានធ្វើឱ្យ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​នៅមុខ​ប្រាសាទអង្គរវត្ត​មា​នភា​ព​កាន់តែ​ល្អប្រសើរ​។​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​បន្តថា​មាន​កិច្ចការ​ជាច្រើន​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​បំពេញ​ក្នុង​បុព្វហេតុ​ថែរក្សា​និង​លើក​តម្លៃ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​ឧ​ត្តុ​ង​ឧ​ត្ត​ម​។​

​ក្នុងនោះ​មានការ​ជួសជុល​ប្រាង្គ​ប្រាសាទបុរាណ​ការលើកកម្ពស់​បរិស្ថាន​ធម្មជាតិ​ការកសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់​ស្ពាន​និង​ការរៀបចំ​សេវាកម្ម​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ដូចជា​ការរៀបចំ​ចំណតរថយន្ត​ជាដើម​។​ល​។​ដូច្នេះ​ក្នុង​គោលបំណង​បញ្ជៀ​សភាព​កកស្ទះ​និង​សភាព​គ្មាន​សណ្តាប់ធ្នាប់​ទាំងនេះ​អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ឬ​ទីភ្នាក់ងារ​ទេសចរណ៍​ម្ចាស់​យានយន្ត​មគ្គុទ្ទេសក៍​ទេសចរណ៍​ចូល​ចត​យានយន្ត​ក្នុង​ចំណត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​រួចរាល់​។​

​ដើម្បីឱ្យ​សណ្ដាប់ធ្នាប់​នៅ​ប្រាសាទអង្គរវត្ត​មានរ​បៀ​ប​រៀបរយ​ស័ក្ដិ​សមជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​កម្ពុជា​។​អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹម​និង​ជឿជាក់ថា​សាធារណជន​ទាំងអស់​នឹងចូលរួម​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕S/

​រូបភាព​:​អាជ្ញាធរ​អប្សរា​:​សូម​រថយន្ត​គ្រប់​ប្រភេទ​ចូល​ចត​ក្នុង​ចំណត​ដើម្បី​សណ្ដាប់ធ្នាប់​សាធារណៈ​ទូទៅ​៕​អប្សរា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ