​ប្រកួត​ជ្រើសរើស​ក្រុម​ជើងឯក​កីឡា​អេឡិចត្រូនិក​តំណាង​កម្ពុជា​ឆ្ពោះទៅ​ការប្រកួត​ស៊ី​ហ្គេម​

480
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​បន្ទាប់ពី​កីឡា​អេឡិចត្រូនិក​(Esports)​ត្រូវបាន​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើកដំបូង​បំផុត​មក​នោះ គេ​បានរៀបចំ​ការប្រកួត​ចម្រាញ់​រក​កីឡាករ​ប្រភេទ​នេះ​ឡើង ។​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ក្រុម​កីឡាករ​ជើងឯក​តំណាង​ប្រទេស​កម្ពុជា លើ​វិញ្ញាសា Mobile Legends: Bang Bang ចេញទៅ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន​។​

​កម្មវិធី​ប្រកួត​នេះ រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-sports Federation Cambodia) ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​Cellcard​និង​គាំទ្រ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​ដែល​ប្រព្រឹត្តទៅ​នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ​កាលពី​ថ្ងៃទី​២៨ និង ២៩ ខែសីហា ឆ្នាំ​២០១៩ កន្លងមក​ដែលមាន​កីឡាករ​កីឡា​អេឡិចត្រូនិក​កម្ពុជា​រាប់ពាន់នាក់​ចូលរួម​។​

​ការប្រកួត​នេះ​បាន​បើក​ឲ្យ​មានការ​ចុះឈ្មោះ​ចូលរួម​ប្រកួត​តាម​Online​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​EFC​កាលពី​ថ្ងៃទី​១៦២៣​ខែសីហា​ឆ្នាំ​២០១៩​ដែលមាន​ក្រុម​កីឡាករ​សរុប​ចំនួន ១០០​ក្រុម​មកពី​២៥​រាជធានី​-​ខេត្ត​ចូលរួម​ប្រកួតប្រជែង​។​

ការប្រកួត​ជម្រុះ​ធ្វើឡើង​តាម​ប្រព័ន្ធ Online ពីថ្ងៃ​ទី​២៥ ដល់ ២៦ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន​១៦​ក្រុម​មក​ប្រកួត​នៅ​ថ្ងៃទី ២៨​ខែសីហា​ឆ្នាំ​២០១៩​និង​៨​ក្រុម​ចុងក្រោយ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប​Aeon2​សែន​សុខ​។​ក្រុម​កីឡាករ​ជ័យលាភី​លេខ​មួយ​នឹងត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន​។​

​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នឹង​រៀបចំ​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន នៅក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ដែលជា​ព្រឹត្តិការណ៍​ធំ​មួយ​សម្រាប់​សហគមន៍​កីឡា​នៅក្នុង​សហគមន៍​អាស៊ីអាគ្នេយ៍​ដែលមាន​ព្រឹត្តិការណ៍​ប្រមាណ​៥៣០ នៅ​៤៤ កន្លែង​ទូទាំងប្រទេស​ហ្វីលីពីន​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard លោក អៀន​វ៉ា​ត់​សុន​IanWatson​បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន​របស់លោក​បាន​ឈាន​ជើង​ចូលរួម​គាំទ្រ​ក្នុង​កំណើន​លូតលាស់​នៃ​កីឡាករ​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា​៕S/

​ប្រកួត​ជ្រើសរើស​ក្រុម​ជើងឯក​កីឡា​អេឡិចត្រូនិក​តំណាង​កម្ពុជា​ដើម្បី​ឆ្ពោះ​ជ្រើសរើស​រក​កីឡាករ​ជើងឯក​ចូលរួម​ទៅ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន

ទីតាំងផ្សាយពាណិជ្ជកម្ម