បន្ទាប់ពី​បាក់​ទឹកចិត្ត ចាន់ សំអាត វិល​ចូល​សង្វៀន​វិញ​

527
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
បន្ទាប់ពី​បាក់​ទឹកចិត្ត ដោយសារតែ​បរាជ័យ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ ប្រកួត​ខ្សែក្រវាត់​នោះ ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ខេត្ត​ឩ​ត្ត​រ​មានជ័យ បាន​វិល​ចូល​សង្វៀន​វិញ ដោយ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត ឡាំ​ស៊ីន (Phat Lamsin) ។​

ចាន់ សំអាត និង ផេ​ត ឡាំ​ស៊ីន​

​ពួកគេ​ប្រកួត​គ្នា លើស​ង្វៀន​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion របស់​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​១ កញ្ញា ខាងមុខនេះ ។ សំអាត ជា​អ្នក​ប្រដាល់​មួយរូប ដែល​ហាក់ដូចជា​ស៊យ​ណាស់ ក្នុងឆ្នាំនេះ ព្រោះ​បន្ទាប់​មិនមាន​សំណាងល្អ ក្នុងការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នោះ គេ​បាត់បង់​ឱកាស​ចូលរួម​ប្រកួត លើស​ង្វៀន​យុទ្ធ​គុន​ចម្រុះ តទល់​ជាមួយ​អ្នក​ប្រដាល់​មី​យ៉ាន់​ម៉ា Punnya Say ដោយសារតែ​របួស ។​

​ការប្រកួត​តទល​ជាមួយ អ្នក​ប្រដាល់​ថៃ​រូបនេះ មិនដឹងថា សំអាត អាច​ដណ្ដើម​ជ័យ​ជំ​នេះ បាន​ឬក៏​យ៉ាងណា​ឡើយ ព្រោះនេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឆ្លងដែន​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ។ សំអាត មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៣​ដង ឈ្នះ​៦២ ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ ផេ​ត ឡាំ ស៊ីន មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៣​ដង ឈ្នះ​៦១​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ជំនួប​មួយ​នេះ នរណា ជា​អ្នកឈ្នះ នរណា​ជា​អ្នកចាញ់ ។​

សូត្រ ប៊ុន​ធី និង កូ​ឡាប ដាំ​

​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ កូ​ឡាប ដាំ (Kolap Dam) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ កូ​ឡាប ដាំ ប្រកួត​ចុងក្រោយ នៅ​ស្រុក​ខ្មែរ ឈ្នះ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេស​ថ្ង​ក ខេត្តស្វាយរៀង ដោយ​ពិន្ទុ ។ គេ​ជា​អ្នក​ប្រដាល់ ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ តែ​ជួប​ជាមួយ ប៊ុន​ធី ដែលមាន​កែង និង ជង្គង់​ស្រួច​នោះ ក៏​អាចធ្វើ​ឲ្យ កូ​ឡាប ដាំ វេទនា​ដែរ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៩​ដង ឈ្នះ​៨៥​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ១​ដង ។ រីឯ​សូត្រ ប៊ុន​ធី​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៨​ដង ឈ្នះ​៨២​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ជំនួប​មួយ​នេះ មិ​ដឹងថា នរណា​ជួប​សំណាងល្អ​នោះទេ ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ។ ធឿន វិ​ថា​ត់ ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ខេត្ត​ឩ​ត្ត​រ​មានជ័យ ប្រកួត​ជាមួយ កែវ សំរិទ្ធ ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ រីឯ​ឡុង សុខ​លីម​ក្លិប​សាល​វ័​ន្ត​កីឡា​ប្រកួត​ជាមួយ​ផុន សុខ​វិបុល​ក្លិប​តា​ព្រហ្ម​មានជ័យ ៕v

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

ទីតាំងផ្សាយពាណិជ្ជកម្ម