ប្រមុខ​កីឡា​កងទ័ព ឲ្យ​បង្កើន​ការ​ហ្វឹ​ក​ហាត់ ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ហ្វីលីពីន​

497
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន នាយក​មជ្ឈមណ្ឌល កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​អំពាវនាវ​ដល់ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​បង្ហាត់ និង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ចូលរួម ការប្រកួត​នានា និង​ត្រៀមខ្លួន​ចូលរួម​កីឡា​ស៊ី​ហ្គេម “SEA GAMES ” នៅ​ចុងឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។​

លោក​ឩ​ត្ត​ម​សេនីយ៍​ឯក​ តែម ម៉ឺន

​សូមបញ្ជាក់ថា កីឡាករ កីឡាការិនី​ល្អៗ ខ្លាំងៗ ជា​កីឡាករ កីឡាការិនី របស់​មជ្ឈមណ្ឌល​កីឡា កងយោធពល​ខេមរភូមិន្ទ ចំណុះ​ក្រសួងការពារជាតិ ពិសេស​កីឡា​ប៉េតង់ ដែលមាន​កីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាករ សុខ ចាន់​មាន ដែល​សុទ្ធតែជា ម្ចាស់​មេដាយមាស ប៉េតង់​ពិភពលោក​។ ក្រៅពីនេះ ក៏មាន​កីឡាករ បាល់ទាត់ បាល់ទះ វាយ​កូន​បាល់ កា​រា​តេ​ដូ និង​ប្រភេទ​កីឡា ជាច្រើន​ទៀត ។​

​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ចំនួន​ទ័ព​ប្រចាំ ខែសីហា ដោយមាន​វត្ដ​មាន​ចូលរួម ពី​សំណាក់​លោកគ្រូ អ្នកគ្រូ មន្ត្រី​បច្ចេកទេស កីឡាករ កីឡាការិនី ទាំង​ក្នុង​ក្របខណ្ឌ និង​ក្រៅ​ក្របខណ្ឌ ចំណុះ​ក្រសួងការពារជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បញ្ជាក់ថា កីឡា​ស៊ី​ហ្គេម “SEA GAMES ” នៅ​ប្រទេស​ហ្វីលីពីន នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់ ១១ ខែធ្នូ ឆ្នាំ​២០១៩ ដូច្នេះ​គ្រូបង្វឹក កីឡាករ កីឡាការិនី ក្រុម​ជម្រើសជាតិ គ្រប់​ប្រភេទ​ទាំងអស់ ចំណុះ​ក្រសួងការពារជាតិ ត្រូវ​យកចិត្តទុកដាក់​ហ្វឹកហាត់ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមទៀត ក្នុងការ​ដណ្តើម​មេដាយ ជូន​ប្រទេសជាតិ និង​ជាពិសេស ក្នុងការ​ត្រៀម​ចូលរួម ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​។​

​កីឡាករ កីឡាការិនីកងទ័ព

​ក្នុងឋានៈ​ជា អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ផង​នោះ លោក តែម ម៉ឺន បាន​ថ្លែងថា កីឡា ក្រសួងការពារជាតិ គឺជា​កោសិកា​មួយ ដែល​តែងតែ​ចូលរួម ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ក្នុងឋានៈ​ជា​កីឡា​ជម្រើសជាតិ ។ ការដណ្ដើម​មេដាយ ពី​ស៊ី​ហ្គេម វា​ជា​មោទនភាព​ជាតិ ដោយឡែក ក៏​ជា​មោទនភាព របស់​ក្រសួងការពារជាតិ ហេតុនេះ ទាំងអស់គ្នា ត្រូវតែ​ប្រឹងប្រែង ៕v

​កីឡាករ កីឡាការិនីកងទ័ព

ទីតាំងផ្សាយពាណិជ្ជកម្ម