​កម្លាំង​អាវុធហត្ថ​ព្រះវិហារ​ទទួលបញ្ជា​ជានិច្ច​ករណី​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​

359
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​ភារកិច្ច​ការងារ​ខែសីហា​និង​លើក​ទិសដៅ​ការងារ​ខែកញ្ញា​ឆ្នាំ​២០១៩​។​លោក​បានដាក់​បទបញ្ជា​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​ទូទាំង​ខេត្ត​ត្រូវ​បន្ត​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ឱ្យបាន​ល្អ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​បាន​លើកឡើងថា​ថ្វីត្បិតតែ​សកម្មភាព​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ខេត្តព្រះវិហារ​បានធ្វើ​ដល់​ថ្នាក់​ដុត​កម្ទេច​រថយន្ត​និង​គោយន្ត​កន្ត្រៃ​យ៍​ជាច្រើន​គ្រឿង​ក៏ដូចជា​ឧបករណ៍​ផ្សេងទៀត​ដែល​បម្រើឱ្យ​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​។​ការធ្វើ​អាជីវកម្ម​កែឆ្នៃ​ឈើ​ល្មើសច្បាប់​ក៏ដោយ​តែ​ឈ្មួញ​មួយចំនួន​នៅ​មិនទាន់​មានការ​រៀងចាល​ទេ​។​ផ្ទុយទៅវិញ​ពួកគេ​នៅ​បន្តសកម្មភាព​ល្មើស​នេះ​ដ៏​ដែល​ក្នុង​រូបភាព​លួចលាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​បាន​ណែនាំ​ឱ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ខ្ពស់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុងករណី​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​។​ដោយឡែក​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ត្រូវ​ចូលរួម​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​តាម​ទីវ​ត្ត​អា​រ៉ា​ម​នានា​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​ទៅធ្វើ​បុណ្យទៀន​ដោយ​សុវត្ថិភាព​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម