​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​រួម​នឹង​ថ្នាំញៀន​

340
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅក្នុង​ភូមិ​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​។​កា​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចរាចរ​នឹង​រក្សាទុក​នូវ​សារធាតុ​ញៀន​នោះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរ​សេនី​យ៏​ត្រី​ពេ​ជ​សុ​ភី​មេបញ្ជាកា​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​។​

​លោក​អនុ​សេនី​យ៏​ឯក​ជុន​បូរ៉ា​មេ​បញ្ជា​រង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ហេង​រ៉ាវុធ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ក្រោយ​ឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន​ទី​១​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​១​កញ្ចប់​។​

ទូ​រស​ព្វ័​ដៃ​ចំនួន​១​គ្រឿង​,​កាបូប​ដាក់​ចំនួន​១,​រថយន្ត​ម៉ាក​ហ្សើ​ប​ពណ៌​ឈាមជ្រូក​១​គ្រឿង​ស្លាក​លេខ​ភ្នំពេញ​២B5532​ចំនួន​១​គ្រឿង​,​លុយ​ខ្មែរ​ចំនួន​៦​លាន​១០​ម៉ឺន​រៀល​នឹង​លុយ​បាត​(​លុយ​ថៃ​)​ចំនួន​២៦០​បាត​នឹង​ទី​៦​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​១​ចំនួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម