បុរស​ចំណាស់​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងថ្នល់​

404
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ចំណាស់​ម្នាក់ ត្រូវ​រថយន្តបុក​ស្លាប់ ខណៈ​ជិះ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងថ្នល់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​៣០ ខែសីហា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៥៧B ចន្លោះ​គីឡូ​លេខ​១៥-១៦ នៅ​ក្រុមទី​៤​ភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំរៀង​។​

​លោក គឹម ពន្លក អធិករ​នគរបាល​ស្រុក​កំរៀង បានឱ្យដឹងថា សព​ជនរងគ្រោះ​ឈ្មោះ ខែ​ក ញ៉យ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​សមាជិកសមាគម​អតីតយុទ្ធជន​ស្រុក​កំរៀង រស់នៅ​ភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​មណ្ឌល​សុខភាព​ត្រាង​។​

​ក្រោយ​វាស់វែង​រួច សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ត​និង​ម៉ូតូ ត្រូវ​ប៉ូលិស​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម