នឹងមាន​រថយន្ដក្រុង​ជិះ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​, ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា​

423
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​សម្រាប់​ប្រជាពលរដ្ឋ ទៅលេង​ស្រុកកំណើត​ជួបជុំ​ក្រុមគ្រួសារ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បានសម្រេច​បញ្ចេញ​រថ​យន្ដ​ក្រុង ចំនួន ១២០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ថ្មី​មួយ ដោយបាន​បង្ហាញ​អំពី​តាំង​ចេញដំណើរ ទៅតាម​បណ្ដា​ខេត្ត និង​ផ្លូវជាតិ​ដែលមាន​រថយន្ដក្រុង ទៅដល់​ផងដែរ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង នេះ​រស្មី​កម្ពុជា ទទួលបាន​នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល ៥​ថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ក៏​អាច​ប្រើប្រាស់​សេវា​រថយន្ដក្រុង និង​កាណូត​សាធារណៈ ដោយ​មិន​គិត​កម្រៃ​សេវា​ដូចគ្នា​ផងដែរ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ក្នុងនោះដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ដ​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ឲ្យ​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល ដោយ​ពុំ​តម្លើងថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការជួយ​សម្រួល​ដ​ល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម