​ស្រុក​ឆែប​ខេត្តព្រះវិហារ​ជាប់​ព្រំដែន​ឡាវ​មាន​សភាពការណ៍​ល្អ

492
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​តាម​សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ឯក​ឈួ​រ​ម៉ា​ឌី​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប​បាន​បញ្ជាក់ថា​សភាពការណ៍​តាម​ព្រំដែន​និង​ក្នុងស្រុក​ឆែប​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៩​នេះ​មាន​សភាព​ល្អប្រសើរ​។​

​លោក​វរសេនីយ៍ឯក​ឈួ​រ​ម៉ា​ឌី​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប​បានបញ្ជាក់​ឱ្យដឹងទៀតថា​ចំពោះ​សភាពការណ៍​ព្រំដែន​កម្ពុជា​-​ឡាវ​មិនមាន​អ្វី​ប្រែប្រួល​ទេ​គឺ​ស្ងាត់ស្ងៀម​ដូច​ធម្មតា​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបមុខ្របរ​អត់​មានការ​ព្រួយបារម្ភ​ទេ​។​

លោក​អធិការ​បាន​បន្តថា​ចំពោះ​សភាពការណ៍​ទួទៅ​ដូចជា​ការងារ​អ​ន្ទោ​ប្រវេសន៍​ក​ក្នុងស្រុក​កំពង់​ស្រឡៅ​១​និង​ឆែប​២​ប្រជាពលរដ្ឋ​ខ្មែ​ចេញ​៤២​នាក់​ស្រី​២២​នាក់​។​ឡាវ​ចូល​១០១​នាក់​ស្រី​៦៥​នាក់​។​ក្នុងនោះ​គោលដៅ​ទេសចរណ៍​បរទេស​ព្រះ​និ​មិ​ត្ម​,​មាន​ជនជាតិខ្មែរ ៣៥ នាក់​ស្រី ១៣ នាក់​។​

លោក​អធិការ​បាន​បន្តថា​សភា​ព​ការណ៍​សន្តិសុខ​ទូទៅ​នៅក្នុង​ស្រុក​ឆែប​ពុំមាន​អ្វី​កើតឡើង​គួរឱ្យកត់សំគាល់​ទេ​។​ចំណែក​លទ្ធផល​អនុវត្ត​ន៏​ចរាចរ​ណ៏​ផ្លូវគោគ​កម្លាំង​នគរបាល​ចរាចរ​ណ៏​ផ្លូវគោគ​ចុះ​អនុវត្ត​ន៏​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ជា​លទ្ធផល​៖១​យាន​ចូល​គោលដៅ​សរុប​ចំនួន​១០២​គ្រឿង​។​រថយន្ត​៥២​គ្រឿង​ម៉ូតូ​៥០​គ្រឿង​។​២​យាន​ល្មើសច្បាប់​សរុប​ចំនួន​៨​គ្រឿង​,​ម៉ូតូ​៨​គ្រឿង​,​យាន​អប់រំ​សរុប​ចំនួន​៦​គ្រឿង​។​

៤,​បង្កាន់ដៃ​ពិន័យ​សរុប​ចំនួន​៨​គ្រឿង​ម៉ូតូ​០៨​គ្រឿង​៥,​បង្កាន់ដៃ​បង់ប្រាក់​សរុប​ចំនួន​៨​គ្រឿង​ម៉ូតូ​៨​គ្រឿង​ចំនួន​ទឹកប្រាក់​សរុប​១៥៥.០០០​រៀល​ម៉ូតូ​១៥៥.០០០​រៀល​។​៧,​យាន្ត​ដែល​ឃាត់ទុក​ចំនួន​២​គ្រឿង​។​កម្លាំង​ប្រចាំការ​នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៨​ឃុំ​បាន​ចុះ​ធ្វើកា​រដ្ឋបាល​នៅតាម​បណ្តា​ចំណុច​ភូមិសាស្ត្រ​សំខាន់ៗ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បី​ត្រៀម​ក្នុងការ​ការពារ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម