ក្រោយបង្ហាញសមត្ថភាពពិសេស ហុង ភារិន ទទួលបានជំនួយជា បន្តបន្ទាប់

916
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-យុវជនខ្មែរ ដែលមានសមត្ថភាពពិសេស ក្នុងការចងចាំ និងការគិត លេខ រហ័ស លោក ហុង ភារិន ដែលបានចូលរួមប្រកួតប្រជែងជាមួយនិងបេក្ខជនផ្សេងទៀត នៅក្នុងប្រទេសថៃក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃឈ្មោះ Workpoint Enterntainment ទទួលបានជ័យលាភី និងធ្វើអោយមានការកោតស្ងប់ ស្ងែងពីសមត្ថភាពពិសេស បានធ្វើអោយអ្នកដាំដូង ជាអ្នកបង្កើតគម្រោង”ឋានព្រះឥន្ទ” ល្បីឈ្មោះមួយរូបក៏ប្រកាសជួយថវិកាដើម្បីជួយសម្រួលដល់ការខ្វះខាតក្នុងការសិក្សារររបស់ លោក នៅក្នុងប្រទេសថៃផងដែរ។

លោក ហង្ស ព្រីន្យយ៉ា អ្នកជំនាញផ្នែកកសិកម្ម និងជាម្ចាស់គម្រោង «ឋានព្រះ ឥន្ទ» បានលើកឡើងថា លោកពិតជារំភើប ដែលយុវជនខ្មែរវ័យ២២ឆ្នាំ​ និងកំពុងសិក្សា អាហារូបករណ៍នៅក្នុងសាកលវិទ្យាល័យមួយ នៅ​ប្រទេសថៃ​ អាចធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល។ គូបផ្សំជាមួយនិងសមត្ថភាពពិសេសនេះ បានជំរុញទឹកចិត្តលោក ជួយ ថវិកា ទឹកចិត្តចំនួន១៥០០ដុល្លារភ្លាមៗ ដោយសារតែលោកបានស្ដាប់ការរៀបរាប់ របស់ លោក ហុង ភារិន ក្នុងវីដេអូឃ្លីបថា មានការខ្វះខាតច្រើនក្នុងការសិក្សានៅ ឯ ប្រទេសថៃ។ លោកបន្ថែមថា ក្រៅពីជំនួយ ១៥០០ ដុល្លារអាមេរិកហើយ លោកក៏បាន ប្រកាសថា លោកនិងមានកន្លែងសម្រាប់ធ្វើការ ប្រសិនបើយុវវជនរូបនោះ មានចំ ណាប់អារម្មណ៍ ចង់ធ្វើការក្នុងក្រុមហ៊ុនរបស់លោក ដែលត្រូវនិងជំនាញដែល ហុង ភារិន កំពង់សិក្សា។

សូមរំលឹកថា នេះមិនមែនជាលើទីមួយទេ ដែលលោក ហង្ស ព្រីន្យយ៉ា បានឧបត្ថម្ភ ព្រោះកន្លងមក លោកបានរួមចំណែកឧបត្ថម្ភលើកទឹកចិត្តបែបនេះដល់កូនខ្មែរ ដែល មានសមត្ថភាពអាចធ្វើបានច្រើននាក់មកហើយ មិនថា អ្នកធ្វើមនុស្សយន្ត ឬ អ្នកធ្វើអ្វីផ្សេង ដោយមិនរាប់បញ្ចូលការបរិច្ចាគជួយដល់កុមារកំព្រា និងសាលារៀន ក្រីក្រនៅឡើយ។ ក្នុងនាមជាអ្នកបង្កើតគម្រោង «ឋានព្រះឥន្ទ» មួយរូប លោកតែង ប្រាប់ខ្លួនឯង និងក្រុមការងារថា ខ្មែរអាចធ្វើបាននូវអ្វីដែលគេមិននឹកស្មាន គឺដូចជា លោកកំពុងបង្កើតគម្រោងដាំដុះចម្ការជាទ្រង់ទ្រាយធំៗ ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេស កសិកម្មប្រកួតប្រជែងនាថ្ងៃអនាគត។ លោកថា “ពិតជារំភើប និងមានមោទនៈ ចំពោះ យុវជន ហុង ភារិន ដែលមានអាយុត្រឹមតែ២២ឆ្នាំ កំពុងបន្តការសិក្សា នៅសាកលវិទ្យា ល័យ ជ័យ ភូមិ ប្រទេសថៃ ដែលមានសមត្ថភាពចងចាំ ពិសេស ក្នុងកម្មវិធី “Super100” របស់ទូរទស្សន៍។ ដើម្បីជាការលើកទឹកចិត្តដល់ប្អូន ហុង ភារិន ខ្ញុំ សូម ចូលរួម ជួយជាថវិកា ១៥០០ដុល្លារ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្ត ទៅទៀត”។លោកស្នើឲ្យ ហុង ភារិន ទាក់ទងមកលោកតាមតាមរយៈfacebook page (ហង្ស ព្រីន្សយ៉ា VRM) ឬ តាមរយៈលេខ 093721111 ដើម្បីទទួលយក ថវិកា ១៥០០ដុល្លារ៕

ទីតាំងផ្សាយពាណិជ្ជកម្ម