គ្រាន់តែ​កក់​ម្ដងៗ​ចំណាយពេល​មួយ​កំណាត់​ថ្ងៃ

576
ចែករម្លែក

អ្នកស្រី ហ័ង ហ្វួ​ង ឡាន (Hoang Phuong Lan) មាន​សក់វែង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​រហូត ដល់​ទៅ ២,៤ ម៉ែត្រ​ដែល​តម្រូវឱ្យ​គាត់​បួង​ឡើងជា​ប្រចាំ ព្រោះ​គាត់​មានការ​ងារ ដែល​ត្រូវធ្វើ​។​
​ ​
​ស្ត្រី​វ័យ ៤៦ ឆ្នាំ​ដែលជា​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ថៃ​ប៊ិ​ញ (Thai Binh) ប្រទេស​វៀតណាម រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សំណាក់​មហាជន ចាប់តាំងពី​គាត់​ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នកមាន​សក់ត្រង់​វែង​បំផុត​នៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១២ ហើយ​នៅតែ​រក្សា​តំណែង​នេះ​បាន​រហូត​ម​ទល់​បច្ចុប្បន្ន​។​
​ ​
គាត់​និយាយថា គាត់​ត្រូវ​ចំណាយពេល​ច្រើន​ក្នុង​ការថែទាំ​សក់​របស់គាត់​។ គាត់​តែង តែ​កក់សក់​រាល់ ៤ ថ្ងៃ​ម្ដង ហើយ​ពេល​កក់ ស​ម្ងួ​ត និង​សិត​ម្ដងៗ គាត់​ត្រូវ​ចំណាយ ពេល​ដល់​ទៅ​ជាង ៣ ម៉ោង​ឯណោះ​។ ដូចនេះ​គាត់​ត្រូវ​កក់សក់​ពី​ព្រលឹម​ស្រាងៗ នៅពេល​ភោជនីយដ្ឋាន​មិនទាន់មាន​ភ្ញៀវ​ច្រើន​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម