ល្បី​ថា​មាន​ស្នេហា​ជាមួយ​ប្រុស​ក្មេង តែ​ដួង ម៉ា​និ​ច នៅតែ​បន្ត​ភាព​សិច​ស៊ី​

2556
ចែករម្លែក

ភ្នំពេញ​៖ ល្បី​រឿង​មាន​ស្នេហា​ជាមួយ​ប្រុស​ក្មេង​ពេញ​សង្គម​សិល្បៈ​ កញ្ញា ដួង ម៉ា​និ​ច នៅតែ​បន្ត​សម្រស់​សិច​ស៊ី​ខ្លាំង​ឡើង​ថែមទៀត ​បង្ក​ការចាប់អារម្មណ៍​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ ​កញ្ញា ដួង ម៉ា​និ​ច ត្រូវបាន​មហាជន​ឃើញ​តារា​សម្តែង​ល្បី​មានទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ក្មេង​លោក បុត្រ​​​ បង្ក​ការចាប់អារម្មណ៍​ដោយពេល​ដើរលេង​កម្សាន្ត​ម្តងៗ​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង​ឡើង​មិន​ខ្វល់​ឡើយ​។

​ស្រី​ស្អាត​រូបនេះ​មិន​ខ្លាច​ការ​បង្អួតរាង ក៏ដូចជា​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់​នោះទេ តែ​ក៏មាន​ការនិយាយ​លេងសើច​ថា ដួង ម៉ា​និ​ច ទ្រលុកទ្រលន់ និង សិច​ស៊ី​បែបនេះ ទើប​ធ្វើ​មាន​ប្រុស​ក្មេង​ព្រម​ស្រឡាញ់ ហើយ​ទៅណា​មក​ណា​ក៏​ជាមួយគ្នា​ឡើង​ស្អិត​។​

​រូបថត​ថ្មី​របស់​នាង​បញ្ចេញ​សាច់​ឡើង​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​នេះ ត្រូវបាន​អ្នកគាំទ្រ និងជាពិសេស​ប្រុសៗ​ពេញចិត្ត​យ៉ាងខ្លាំង ពេល​នាង​ស្លៀក​ប៊ី​គី​ដើរលេង​បែបនេះ​។​

​សូម​រំលឹកថា មួយរយៈ​នេះ ដួង ម៉ា​និ​ច បានធ្វើឱ្យ​មហាជន​ ក៏ដូចជា​អ្នកគាំទ្រ​ជាច្រើនមានការ​ចាប់អារម្មណ៍​ ​ក្រោយពី​នាង​បានបង្ហាញ​រូបភាព​ផ្អែមល្ហែម និង​ស្និទ្ធស្នាល​ដូចគូស្នេហ៍​ជាមួយ​តារាចម្រៀង​វ័យ​ជិត ២០ ឆ្នាំ ថៃ អតិ​ជាតិ​បុត្រ បង្ក​ការងឿងឆ្ងល់ និង​ខ្លះ​ហួសចិត្ត​ចេះ​ស្រឡាញ់គ្នា​កើត​ដែរ​។ ប៉ុន្តែ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ដួង ម៉ា​និ​ច កាន់​តែមាន​ទីផ្សារ​ខ្លាំង​នៅក្នុង​ការងារ​សិល្បៈ​ដែលមាន​ទាំង​ការសម្តែងរឿង ថត MV និង ស្ប៉ត​ពាណិជ្ជកម្ម​នានា ជាមួយ​រូប សម្រស់ និង​ការ​តែងខ្លួន​របស់នាង​ដែល​ហ៊ាន​សិច​ស៊ី​កាន់តែខ្លាំង​៕ ដោយៈ បូ​រិ​ន​/ha

ទីតាំងផ្សាយពាណិជ្ជកម្ម