នាំ​សេះ​ឡើង​ជិះ​យន្តហោះ​ជាមួយ

519
ចែករម្លែក

​កន្លងមក យើង​ធ្លាប់តែ​ឃើញ​សត្វ​ផ្សេងៗ​ឡើង​ជិះ​យន្តហោះ​ជាមួយ​ម្ចាស់​ធ្វើឱ្យ​អ្នក​រួម ដំណើរ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ សត្វ​ទាំងនោះ​មានដូចជា មាន់​តួ​ក​គី ក្ងោក កង់​កា​រូ ទា និង​សូម្បី​ជ្រូក​។​
​ ​
លើក​នេះ​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល​ជាងនេះទៅទៀត​នៅពេល​គេ​ប្រទះឃើញ​ស្ត្រី​ម្នាក់ ដឹកសេះ​ដើរចូល​អាកាសយានដ្ឋាន​ហើយ​ឡើង​ជិះ​យន្តហោះ​ជាមួយ​ដោយ​ឱ្យ​វា អង្គុយ​លើ​ភ្លៅ​ទៀតផង ធ្វើឱ្យ​អ្នករួមដំណើរ​ទាំងឡាយ​ស្រឡាំងកាំង​។​
​ ​
កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែសីហា គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ​ឈ្មោះ អ៊ី​វែ​ន ណូ​វ៉ា​ក (Ewan Nowak) បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ​ដែល​បង្ហាញ​ពី​សេះ​តឿ​គួរ ឱ្យ​ស្រឡាញ់​នេះ​ឡើង​ជិះ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines ដែលមាន​អ្នកដំណើរ​ជិះ​ពេញ​។​
​ ​
រូបភាព​ទាំងនេះ​ក៏បង្ក​ការភ្ញាក់ផ្អើល​មិនតិច​ដែរ​ក្នុងចំណោម​អ្នកប្រើប្រាស់​បណ្ដាញ ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួលៈ​ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម