​រថយន្ត​បើក​ឆ្លងផ្លូវ​ ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​ បណ្ដាលឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​

330
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ រថយន្ត​ឡិច​ស៊ី​ស ​RX330​បើក​ឆ្លងផ្លូវ​ ត្រូវ​រថយន្ត​ម៉ា​ស្តា​របើក​បុក​ចំពាក់​កណ្តាល ​បណ្តាលឱ្យរ​ង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ស្តុ​ប​វត្ត​អង្គ​តា​ម៉ិ​ញ​ តាម​បណ្តោយ​ផ្លូវ​បេតុង​កែង​និង​ផ្លូវ​២០០៤ ​ក្នុង​សង្កាត់​កា​កាប​ទី​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២​ ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើកា​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម