ក្រសួង​ចេញ​សេចក្តីជូនដំណឹង​ស្តីអំពី​ការសម្រួល​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​

921
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ក្រសួងទេសចរណ៍​ កាលពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ បានចេញ​សេចក្តីជូនដំណឹង​ជាថ្មី​ម្តងទៀត​ដើម្បី​សម្រួលការ​ធ្វើដំណើរ​និង​កាត់បន្ថយ​របាំង​មិនចាំបាច់​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចូលមក​ទស្សនា​កម្ពុជា​។​ក្រសួង​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​(​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​)​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​(​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​)​ក្នុងការ​សម្រួល​បែបបទ​នៃ​ការធ្វើដំណើរ​មួយចំនួន ដូចខាងក្រោម​៖

១៖​អំពី​សា​លក​ប័ត្រ​ចូល​ចេញ​ប្រទេស​និង​បែបបទ​ស្នើសុំ​ទិដ្ឋាការ​៖​បែបបទ​នៃ​ការបំពេញ​សាល​ក​ប័ត្រ​ចូល ចេញ និង​ស្នើសុំ​ទិដ្ឋាការ​ពេលមកដល់ ត្រូវបាន​បញ្ចូល​គ្នា​តែមួយ​សន្លឹក​ដោយមាន​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​។​​ភ្ញៀវទេសចរ​បំពេញបែបបទ​ចូល​តែ​ម្តងគត់ ហើយ​ពេល​ត្រឡប់​ចេញទៅ​វិញ មិន​តម្រូវឱ្យ​បំពេញបែបបទ​ទៀត​ទេ​និង​មិន​ត្រូវការ​រូបថត​ឡើយ​។​

ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញ​និង​ចូល​ប្រទេស​ដែល​កាន់​លិខិតឆ្លងដែន​អេ​ឡិច​ត្រូ​និ​កខ្មែរ​(EPassport)​មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទេ​។​ ២៖ អំពី​បែបបទ​ចូល ចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​។​ ភ្ញៀវទេសចរ​ដែល​បើក​បរ​ដោយ​ខ្លួនឯង (SelfDrivingTours)​មានបំណង​ចូលមក​ទស្សនា​ក្នុងប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​នាំចូល​បណ្តោះអាសន្ន​។​ចេញទៅ​វិញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​ទូទាំងប្រទេស​អាចបំពេញ​ប្រតិវេទន៍​គយ​សង្ខេប​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ចូល​-​ចេញ​បណ្តោះអាសន្ន​របស់​ភ្ញៀវទេសចរ​។​
(Summarydeclarationformfortemporaryentryexitofconveyanceoftourists)​ជាមួយ​មន្ត្រី​គយ​ច្រកទ្វារ​តែម្តង​។​​ភ្ញៀវទេសចរ​មិនចាំបាច់​បង់ប្រាក់​និមុត្តិ​ធានា​(Deposit)​និង​ថ្លៃ​ធានារ៉ាប់រង​ឡើយ​។​​ភ្ញៀវទេសចរ​អាច​ចូល​គេហ៍ទំព័រ​WWW.Customs.gov.kh​ដើម្បី​ទទួលយក​ព័ត៌មាន​លម្អិត​បន្ថែមទៀត​៕S/Ha

ខាងក្រោម​នេះ ជា​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍​៖​


​ ​ ​
​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម