សត្វ​កណ្តុរ​កំពុង​ពេញនិយម​របស់​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ទិញ​យកទៅ​បរិភោគ

575
ចែករម្លែក

​ដោយៈ​រស្មី​កម្ពុជា​/​កំពង់ឆ្នាំងៈ​ស្ត្រី​អ្នកទទួល​ទិញ​សាច់​កណ្តុរ​នៅ​ជណ្តើរ​ដើម​ពោធិ​កំពង់ទឹក​ផ្សារ​ក្រោម​បាន​បានឱ្យដឹងថា​ជា​រៀងរាល់​ព្រឹក​គាត់​តែងតែ​មក​ចាំ​ថ្លឹង​ប្រមូល​ទិញ​សាច់​កណ្តុរ​ដែល​ម៉ូយ​របស់គាត់​ភូមិ​នៅតាម​ដង​ទន្លេ​ដឹក​យកមក​លក់​។​ការប្រមូលទិញ​សាច់​កណ្តុរ​នេះ​តែ​ម៉ូយ​ម្នាក់​ក្នុង​មួយ​ព្រឹក​ពី​៧០​គីឡូ​ទៅ​១០០​គីឡូក្រាម ។​
​ស្ត្រី​អ្នកប្រមូល​ទិញ​សាច់​កណ្តុរ​នោះបាន​ឱ្យដឹងទៀតថា​សាច់​កណ្តុរ​ស្រស់​នេះ​គាត់​ទិញ​ពី​ម៉ូយ​ដឹក​យកមក​លក់​ឱ្យ​មួយ​គីឡូ​ថ្លៃ​៦.០០០​ទៅ​៧.០០០​រៀល​។​នៅពេល​គាត់​យកទៅ​បោះ​ឱ្យ​ម៉ូយ​តាម​ផ្សារ​និង​កន្លែង​លក់​ផ្សេងៗ​បន្តទៀត​ថ្លៃ ១០.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

​ប្រជាពលរដ្ឋ​ដែលជា​អ្នករក​ចាក់​សត្វ​កណ្តុរ​បានឱ្យដឹងថា​កណ្តុ​រ​ដែល​គាត់​ចាក់​យកមក​លក់​វា​ជា​សត្វ​កណ្តុរ​ត្រូវ​ទឹក​លិច​ព្រៃ​។​នៅពេល​ចេញ​ចាក់​ម្តងៗ​ពី​៤​ទៅ​៦​ទូក​ពេលខ្លះ​សម្បូ​រ៍​ម្នា​ក់បាន​១០​ទៅ​២០​គីឡូ​ដែលជា​មុខរបរ​រួមផ្សំ​ពី​ការនេសាទ​ត្រី​។​ខ្លះ​ទំនេ​ពី​ការធ្វើ​ស្រែចម្ការ​ធ្វើឱ្យ​ជីវភាព​បាន​ធូ​ស្រាល​មួយគ្រាៗ​នៅពេល​រដូវ​ទឹកទន្លេ​កំពង់​ឡើង ។​

សាច់សត្វ​កណ្តុរ​ត្រូវគេ​មើលឃើញថា​មាន​ដាក់លក់​នៅតាម​ទីផ្សារ​ហើយក​ជា​មុខម្ហូប​មួយ​ដែល​កំពង់​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផ្សេងៗ​មិន​ថា​អ្នក​នៅ​ក្នង​ខេត្តកំពង់ឆ្នាំង​នោះទេ នៅតាម​កន្លែង​ផ្សេងៗ​ក្នុងប្រទេស​ផងដែរ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម