ម៉ូ​លីកា រកស៊ី​ឡើង​ប៉ុន្មាន​ខែ ស្រាប់តែ​ដូរ​រថយន្ត​ទំនើប​

586
ចែករម្លែក

ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ខែ​មុន ទើបតែ​លេច​ព័ត៌មាន​ភ្ញាក់ផ្អើល​មួយ​ថា ម៉ូ​លីកា ទិញ រថយន្ត Lexus ជាង ១០ ម៉ឺន តែ​ឥឡូវ ស្រាប់តែ​នាង បាន​ដូរ​រថយន្ត​ទំនើប ជា​រថយន្ត​ថ្មី ស៊េរី​ឆ្នាំ​២០២០ តម្លៃ​ជិត ២០ ម៉ឺន​ដុល្លារ គឺ​រថយន្ត​ម៉ាក Rang Rover ជិះ​យ៉ាង​ហ៊ឺរ​ហារ ។

លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អ្នកគាំទ្រ​នាង នាំគ្នា​សរសើរ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​អតីត​តារាចម្រៀង ម៉ូ​លីកា កាលពី​ប៉ុន្មាន​ខែ​មុន បង្ហាញ​ពី​រថយន្ត​ថ្មី Lexus RX450h តម្លៃ​ជាង ១០ ម៉ឺន​ដុល្លារ ហើយ​ឥឡូវ ដូរ​យក​រថយន្ត​ថ្មី Rang Rover 2020 តម្លៃ​ជិត ២០ ម៉ឺន​ដុល្លារ​។

​អតីត​តារាចម្រៀង​ស្រី ប្រចាំ​ផលិតកម្ម Rock កញ្ញា ម៉ូ​លីកា បាន​ចាក​ឆ្ងាយ​ពី​ជីវិត សិល្បៈ​ដោយ​ងាក​ទៅ​ចាប់យក​ជំនួញ​រកស៊ី​វិញ លក់​ផលិត​ថែរក្សា​សម្រស់ តាម​អន ឡាញ​វិញ ឃើញថា នាង​ទទួលបាន​ការគាំទ្រ និង​ជោគជ័យ​យ៉ាងខ្លាំង​។ ជាមួយគ្នា នោះ អ្វីដែល​ធ្វើឱ្យ​មហាជន រឹតតែ​ចាប់អារម្មណ៍​នោះ គឺ​កញ្ញា ម៉ូ​លីកា ក៏បាន​បង្ហាញ​ពី រថយន្ត​ថ្មី ស៊េរី​ទំនើប​មួយគ្រឿង​ទៀត ម៉ាក Rang Rover 2020 ដែលមាន​តម្លៃ​ជិត ២០ ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង មិត្ត​សិល្បៈ​របស់​នាង នាំគ្នា​លាន់មាត់ សរសើរ និង​អបអរ​នូវ​ភាពជោគជ័យ​របស់​នាង​។

តារាចម្រៀង​កញ្ញា ម៉ូ​លីកា ជា​អតីត​តារាចម្រៀង​ផលិតកម្ម Rock ហើយ​បានចាប់ផ្តើម មុខរប​បលក់​អន​ឡាយ គ្រឿង​ថែរក្សា​សម្រស់​នារី និង​បើកហាង​ជា​របស់ខ្លួន​កាល​ចុង ឆ្នាំ​២០១៨ ដោយ​នាង​បាន​ចំណាយ​ដើមទុន ខ្ទង់ ១០ ម៉ឺន​ដុល្លារ​។ សព្វថ្ងៃនេះ នាង​តែងតែ​ឧស្សាហ៍​ឡាយ​លើ​ហ្វេ​ស​ប៊ុ​ក ឬ បង្ហោះ​វិ​ឌី​អូ​នាង​ថត​លក់​ផលិតផល ជាមួយ​ការ​បង្អួត​សម្រស់ និង​ជាពិសេស​បង្អួត​ដើមទ្រូង​ធំ​របស់​នាង​។​

តារា​ស្រី​សិច​ស៊ី​រូបនេះ ក៏បាន​ប្រកាស​ផងដែរ​ថា នាង​នឹង​ខំប្រឹង​សន្សំ​ប្រាក់​ទិញ​ផ្ទះ ១​ល្វែង នៅ​ឆ្នាំ​២០២០ នាពេល​ខាងមុខនេះ ហើយ​នាង​នឹង​គិតគូ​រឿង​រៀបការ​ជាមួយ គូស្នេហ៍​របស់​នាង​ផងដែរ គឺ​លោក ឆា​នុ​ន ៕ ដោយ​៖ បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម