​គ្រប់​មន្ទីរ​អង្គភាព​ត្រូវធ្វើ​គំរូ​សម្រាប់​ពលរដ្ឋ​លើ​បញ្ហា​បរិស្ថាន​និង​សោភ័ណភាព​

327
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​មន្ត្រីរាជការ​គ្រប់​បណ្តា​មន្ទីរ​អង្គភាព​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​អនាម័យ បរិស្ថាន​និង​សោភ័ណភាព​ដើម្បី​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។​នេះ​ជាការ​ក្រើនរំលឹក​របស់​អភិបាលខេត្ត​កាលពី​រសៀល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែសីហា​របស់​គណៈ​អភិបាល​ខេត្តកំពត​។

លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​ពី​ពេលនេះ​រហូតដល់​ពិធីបុណ្យ​សមុទ្រ​ពិត​ជាមាន​រយៈពេល​ខ្លី​បំផុត​សម្រាប់ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់​ដើម្បី​ទទួលបាន​ជោគជ័យ​។​លទ្ធផល​ប្រកបដោយ​ភាព​វិជ្ជមាន​ពី​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​អ​ធឹ​ក​អធម​នោះ​គឺ​ការ​កៀរគរ​ភ្ញៀវ​ជិត​ឆ្ងាយ​បាន​នូវ​កម្រិត​ច្រើន​លើសលប់​ក្នុងការ​មក​កម្សាន្ត​សប្បាយ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​គន្លឹះ​សំខាន់​ដែល​អាច​ទាក់ទាញ​ទេសចរ​ឱ្យមាន​ការចាប់អារម្មណ៍​គឺ​ភាពស្រស់ស្អាត​នៃ​ទីក្រុង​ទាំងមូល​។​ដូច្នេះ​គ្រប់​មន្ត្រីរាជការ​ក្នុង​បណ្តា​មន្ទីរ​អង្គភាព​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​សម្អាត​អនាម័យ​បរិស្ថាន​និង​បង្កើន​សោភ័ណភាព​ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិនអាច​បង្អែ​បង្អន់ ឬ​ពន្យា​ពេល​បន្ត​ទៀតឡើយ​។

​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​តាម​ការកត់សម្គាល់​ជាក់ស្តែង​ទើបតែ​ឃើញ​មន្ទីរ​តិចតួច​ប៉ុណ្ណោះ​ដែល​បានធ្វើ​ការងារ​នេះ គឺ​នៅមាន​អង្គភាព​រដ្ឋ​ជាច្រើន​ហាក់​ព្រងើយកន្តើយ​។ កន្លែង​ខ្លះ​ស្មៅ​និង​ព្រៃ​ដុះ​ទ្រុប​ទ្រុល​ពីមុខ​មន្ទីរ​អង្គភាព​របស់ខ្លួន​បែរជា​មិន​ស្ទុះស្ទា​ក្នុងការ​កាប់ឆ្ការ​ឱ្យបាន​សមរម្យ​ទាល់តែសោះ​។ បញ្ហា​ទាំងនេះ​ត្រូវ​ចូលរួម​សហការ​នុ​វត្ត​ដោយ​ស្មារតី​ជ្រះថ្លា​ដើម្បី​ជោគជ័យ និង​មុខមាត់​ទាំងអស់គ្នា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម