កាត់​ក្រី​មែកឈើ​និង​កាប់​ដើមឈើ​ដែល​បង្ក​ហានិភ័យ​ក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍​

534
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​តាមរយៈ​ការស្នើសុំ​របស់​សាលាសង្កាត់​ស្លរ​ក្រាម​រួមទាំង​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍​កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​ការងារ​កាត់​ក្រៃ​មែកឈើ​និង​កាប់​ដើមឈើ​ដែល​ដែល​បង្ក​ហានិភ័យ​ខ្ពស់​នៅ​ជុំវិញ​បរិវេណ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍​។​

​ការ​កាត់​ក្រី​និង​កាប់​ដើម​ដែល​ងាប់​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្ការ​និង​បញ្ចៀស​គ្រោះថ្នាក់​ជួយ​សម្រាល​ដើម​ជៀសវាង​បាក់​ធ្លាក់​ឬ​ដួលរលំ​ជាយថាហេតុ​ផ្សេងៗ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​សិក្សា​នុ​សិស្ស​លោកគ្រូ​អ្នកគ្រូ​ព្រះសង្ឃ​ប្រជាពលរដ្ឋ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​និង​កុដិ​ជាដើម​និង​ដើម្បី​រក្សា​សោ​ភ័​ណ្ឌ​ភាពស្រស់ស្អាត​។​

​សូម​បញ្ចាក់​ដែរ​ថា​ដើម​ដែលមាន​ហានិភ័យ​ខ្ពស់​ដែល​ត្រូវបាន​កាត់​ក្រី​នៅក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍​មាន​ចំនួន​២៥ ដើម​៕S/

​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​កាត់​ក្រី​មែកឈើ និង​កាប់​ដើមឈើ​មាន​ហានិភ័យ​ក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍​(​អប្សរា​)​